ប្រភព៖ អ៊ីរ៉ង់ នឹងបញ្ជូនមីស៊ីលបាលិស្ទិករាប់រយគ្រាប់ទៅឱ្យរុស្ស៊ី ក្នុងពេលឆាប់ៗនេះ

2024/08/11 11:38:54 pm        152

ប្រភពស៊ើបការណ៍ចារកម្មអ៊ឺរ៉ុបចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា បុគ្គលិកយោធារុស្ស៊ី រាប់សិបនាក់កំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីប្រើប្រាស់ប្រព័ន្ធមីស៊ីលបាលិស្ទិករយៈចម្ងាយជិតឈ្មោះថា ហ្វាត់-៣៦០ (Fath-360) ដោយបន្ថែមថា ពួកគេរំពឹងថានឹងមានការបញ្ជូនអាវុធដឹកនាំដោយផ្កាយរណបបែបនេះរាប់រយគ្រាប់ទៅកាន់រុស្ស៊ី ក្នុងពេលឆាប់ៗសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

តំណាងក្រសួងការពារជាតិរុស្ស៊ី ត្រូវបានគេជឿថាបានចុះហត្ថលេខាលើកិច្ចសន្យាមួយកាលពីថ្ងៃទី១៣ ខែធ្នូ នៅទីក្រុងតេអេរ៉ង់ ជាមួយមន្ត្រីអ៊ីរ៉ង់ សម្រាប់ប្រព័ន្ធមីស៊ីល Fath-360 និងប្រព័ន្ធមីស៊ីលបាលិស្ទិកមួយទៀត ដែលសាងសង់ដោយអង្គការឧស្សាហកម្មអវកាស (AIO) គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ង់ ហៅថា អាបាប៊ីល (Ababil) នេះបើយោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់ ដែលសុំមិនបញ្ចេញឈ្មោះ។

ដោយដកស្រង់ប្រភពស៊ើបការណ៍សម្ងាត់ជាច្រើន ក្រុមមន្ត្រីទាំងនោះបាននិយាយថា បុគ្គលិករុស្ស៊ីបានទៅកាន់អ៊ីរ៉ង់ ដើម្បីរៀនពីរបៀបដំណើរការប្រព័ន្ធការពារ Fath-360 ដែលបាញ់មីស៊ីលរយៈចម្ងាយអតិបរមា ១២០គីឡូម៉ែត្រ និងក្បាលគ្រាប់ទម្ងន់ ១៥០គីឡូក្រាម។ ប្រភពមួយបាននិយាយថា ជំហានបន្ទាប់ដែលអាចធ្វើបន្ទាប់ពីការហ្វឹកហ្វឺននេះនឹងជាការបញ្ជូនមីស៊ីលទាំងនេះទៅឱ្យរុស្ស៊ី។

ក្រុមអ្នកជំនាញយោធានិយាយថា ទីក្រុងមូស្គូមានមីស៊ីលបាលិស្ទិកជាច្រើនរបស់ខ្លួនរួចហើយ ប៉ុន្តែការផ្គត់ផ្គង់ Fath-360 អាចអនុញ្ញាតឱ្យរុស្ស៊ី ប្រើប្រាស់ឃ្លាំងអាវុធរបស់ខ្លួនសម្រាប់គោលដៅឆ្ងាយពីសមរភូមិមុខ ខណៈប្រើប្រាស់ក្បាលគ្រាប់អ៊ីរ៉ង់ សម្រាប់គោលដៅចម្ងាយជិត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        40
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        65
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm