ព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី Asia Cross Country Rally ឆ្នាំ២០២៤ នៅប្រទេសថៃ នឹងចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី១២ ខែសីហានេះ ក្រោយប្រារព្ធពិធីបើកកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ នៅខេត្តសូរ៉ាត់ថានី ដោយមានក្រុមកីឡាករជើងខ្លាំង អមជាមួយរថយន្ដល្អៗមកពី ១០ប្រទេសចូលរួម ។

ទន្ទឹមជាមួយការប្រកួតនេះដែរ សមាជិកក្រុម VKH Rally Racing របស់កម្ពុជា រួមមានកីឡាករ វង្ស គឹមហួត និងកីឡាករ ហេង បញ្ញា បានប្ដេជ្ញានឹងពួតដៃគ្នាខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗមកពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ដើម្បីស្វែងរកលទ្ធផលល្អ ក៏ដូចជាដណ្ដើមពានរង្វាន់ជូនប្រទេសជាតិកម្ពុជាផងដែរ ៕





