ព្រឹត្តការណ៍អូឡាំពិក២០២៤ បានបញ្ចប់ការប្រកួតប្រភេទកីឡាទាំង៣២ហើយ ខណៈពិធីបិទផ្លូវការត្រូវធ្វើឡើងដោយជោគជ័យយប់មិញនេះ។
ក្រោយដំណើរការប្រកួតកន្លះខែបាល់បោះនារី (បារាំង vs អាមេរិក)ជាអ្នកកំណត់រវាងអាមេរិក និងចិន មួយណាជាអ្នកគ្រងកំពូលតារាងអូឡាំពិក បន្ទាប់ពីប្រដេញមេដាយមាសគ្នា។
ថ្ងៃចុងក្រោយនេះ មុនប្រកួតបាល់បោះនារីវគ្គផ្តាច់ព្រ័ត្រ ចិន អាមេរិក ឈ្នះមេដាយមាសមួយគ្រឿងបន្ថែមរៀងខ្លួន។
អមេរិកឈរកំពូលតារាង ពេលដែលក្រុមបាល់បោះនារីឈ្នះមេដាយមាស បន្ទាប់ពីឈ្នះបារាំង ៦៧-៦៦ ។ អាមេរិក និងចិនមានមេដាយមាស៤០គ្រឿងដូចគ្នា តែអាមេរិក មានមេដាយប្រាក់ និងសំរឹទ្ធច្រើនជាង។
ជប៉ុនលេខ៣ មានមេដាយមាស២០គ្រឿង (ពាក់កណ្តាលមេដាយមាសអាមេរិក និងចិន) ប្រាក់១២ និងសំរឹទ្ធ១៣គ្រឿង សរុប៤៥គ្រឿង។
អូស្ត្រាលី លេខ៤ ជាមួយមេដាយមាស១៨គ្រឿង ប្រាក់១៩ និងសំរឹទ្ធ១៦គ្រឿង សរុប៥៣គ្រឿង។
ចំណែកម្ចាស់ផ្ទះបារាំងបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ឈ្នះមេដាយមាស១៦គ្រឿង សំរឹទ្ធ២៦គ្រឿង និងប្រាក់២២គ្រឿង សរុប ៦៤គ្រឿង។
ហូឡង់ ចក្រភពអង់គ្លេស កូរ៉េខាងត្បូង អ៊ីតាលី និងអាល្លឺម៉ង់ បញ្ចប់នៅចំណាត់ថ្នាក់លេខ៦ លេខ៧ លេខ៨ លេខ៩ និងលេខ១០រៀងគ្នា។
ដោយសរុបមេដាយរួមប្រទេសសមាជិកដែលឈ្នះ អាស៊ានឈរនៅចំណាត់ថ្នាក់លេខ១៧ ក្រោយឈ្នះមេដាយមាស ៥គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៨គ្រឿង សរុប១៦គ្រឿ៕






