ផ្ទុះការភ្ញាក់ផ្អើល! ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ច្រៀងបទ «Time To Rise» ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤

2024/08/12 05:14:47 pm        516

ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បាន​ប្រារព្ធ​ពិធីបិទការប្រកួតដោយជោគជ័យ នៅកីឡដ្ឋាន Stade De France ក្រោយដំណើរ​ការ​ប្រកួត​ជាង​កន្លះខែ ដោយទទួលបានការអបអរសាទរពីប្រតិភូបណ្ដាប្រទេសចូលរួម ជាមួយការ​សម្ដែង​នូវ​ទស្សនិភាពចម្រុះជាច្រើន ពិសេសការប្រគំតន្ដ្រីអបអរពិធីបិទព្រឹត្តិការណ៍ពិភពលោក ៤​ឆ្នាំ​ម្ដង​នេះ ក៏មានវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ផងដែរ ដែលធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពិសេសប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅកម្ពុជា ។

គ្មានការផ្សព្វផ្សាយមុនឡើយថា តារារ៉េបដ៏ល្បីរបស់កម្ពុជារូបនេះ ត្រូវឡើង​ឆាក​ដ៏​អស្ចារ្យ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ សូម្បីប្រតិភូ និងអត្តពលិកកម្ពុជា ជាក់ស្ដែង​ឯកឧត្តម ញាណ សុខវិសាល នាយបេសកកម្មកម្ពុជា និងគ្រូបង្វឹកហែលទឹក ហែមថុន វិទិនី ក៏​ដូច​ជា​គ្រូបង្វឹកកីឡាករ-កីឡាការិនីផ្សេងទៀត ក៏ដូច្នេះដែរ ។ តែបន្ទាប់ពីលឺបទ «Time To Rise» ហើយ​ឃើញវត្តមាន វណ្ណដា កំពុងច្រៀងផ្ទាល់នៅចំពោះមុខ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង គ្រា​ដែលអ្នកទស្សនាការផ្សាយបន្ដផ្ទាល់នៅកម្ពុជា ក៏ភ្ញាក់ផ្អើល និងមានមោទនភាព ចំពោះ​វត្តមាន​សិល្បករកម្ពុជា ក្នុងពិធីព្រឹត្តិការណ៍នេះផងដែរ ។

ជាមួយការចូលរួមក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នេះ នាំឲ្យតារារ៉េបវ័យក្មេងកម្ពុជា វណ្ណដា បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងនាមសិល្បករខ្មែរវ័យក្មេងដំបូងគេ ដែលបាន​ឡើង​ច្រៀង​ក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោក តែង​រៀប​ចំ​រៀង​រាល់ ៤ឆ្នាំម្ដងនេះ ជាមួយនឹងការ​ប្រើប្រាស់​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដ៏​ទាក់​ទាញ​ទៀត​ផង​។ ក្រៅពី វណ្ណដា ក៏មានការចូលរួមពីសិល្បករល្បីៗមកពីបណ្ដាប្រទេសជាច្រើនផងដែរ ។

គួរដឹងថា កន្លងមកក្រៅពីការប្រគំតន្ដ្រីផ្សេងៗ វណ្ណ ក៏ធ្លាប់ចូលរួមសម្ដែង និង​ច្រៀង​អប​អរ​ព្រឹត្តិការណ៍​កីឡាជាតិ និងអន្ដរជាតិ ទាំងក្នុងប្រទេស និងតំបន់ផងដែរ ដូចជាការប្រកួតកីឡាជាតិ ហើយ​ពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏តារារ៉េបដ៏ល្បីរូបនេះ បាន​ចូល​រួម និងលើកយកបទ «Time To Rise» ច្រៀងផងដែរ ។

ក្រឡេកទៅចាប់អារម្មណ៍ក្រុមកីឡាករកម្ពុជាវិញ ដែលបានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប ក្នុង​នាម​អត្តពលិកទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ក៏បាន​បញ្ចប់​បេសកកម្មរបស់ខ្លួនផងដែរ តែពុំមានឱកាសឈានដល់វគ្គដណ្ដើមមេដាយនោះទេ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        142
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm