ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសអេស្បាញ បានព្យាករណ៍ពីកម្តៅក្តៅខ្លាំងនៅទូទាំងប្រទេសអេស្ប៉ាញ និងបានចេញការព្រមាន «កម្តៅឡើងខ្ពស់» សម្រាប់សហគមន៍ បាស្គី ខោនទ្រី(Basque Country) និង ខេត្តកាតាប្រ៊ីយ៉ា(Cantabria) ភាគខាងជើង ដែលសីតុណ្ហភាពត្រូវបានគេកំណត់ថាហក់ឡើងដល់៤២អង្សាសេ កាលពីថ្ងៃអាទិត្យ។

នៅទីក្រុង Basque ឧបករណ៍វាស់ស្ទង់តាមដងផ្លូវបានបង្ហាញសីតុណ្ហភាព៤៥អង្សាសេ នៅម៉ោងជិត២រសៀល ខណៈមនុស្សស្វែងរកម្លប់នៅក្រោមដើមឈើ និងឆ័ត្រ។

ប្រជាជនក្នុងតំបន់និយាយថា ទោះបីជានៅភាគខាងជើងប្រទេសអេស្បាញ ត្រជាក់ជាងនៅភាគខាងត្បូងដែលទទួលរងនូវកម្តៅនៅរដូវក្តៅក៏ដោយ វាពុំមែនជារឿងចម្លែកនោះទេ សម្រាប់ទីក្រុង ដូចជាទីក្រុង Bilbao ដែលធ្លាប់មានសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេស នៅក្នុងរដូវក្តៅ។