តុលាការក្រុងហុងកុង ច្រានចោលសំណើសុំលុបចោលសាលក្រមរបស់លោក Jimmy Lai

2024/08/12 06:35:35 pm        341

តុលាការកំពូលរបស់ទីក្រុងហុងកុង នៅថ្ងៃចន្ទ (១២ សីហា) នេះបានច្រានចោលជាឯកច្ឆ័ន្ទលើសំណើសុំឱ្យលុបចោលសាលក្រមមានទោសរបស់មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ លោក ជីមមី ឡៃ (Jimmy Lai) និងអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនប្រាំមួយនាក់ផ្សេងទៀត សម្រាប់ការជួបប្រជុំដោយគ្មានការអនុញ្ញាតក្នុងឆ្នាំ២០១៩។

លោក Lai វ័យ ៧៦ឆ្នាំ ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ អេបផល ដេលី (Apple Daily) និងមនុស្ស ៦នាក់ផ្សេងទៀតរួមទាំងអ្នកប្រជាធិបតេយ្យជើងចាស់ លោក ម៉ាទីន លី (Martin Lee) ត្រូវបានគេរកឃើញថាមានទោសពីបទរៀបចំ និងចូលរួមក្នុងការជួបជុំដែលគ្មានការអនុញ្ញាតក្នុងខែសីហា ឆ្នាំ២០១៩ ក្នុងអំឡុងពេលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យរយៈពេលជាច្រើនខែនៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ។

ខណៈដែលតុលាការជាន់ទាបបានលុបចោលសាលក្រមមានទោសពួកគេចំពោះការរៀបចំការជួបជុំដែលគ្មានការអនុញ្ញាតនោះ ប៉ុន្តែការផ្តន្ទាទោសពួកគេចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នោះនៅតែត្រូវបានរក្សាទុក។ បណ្ដឹងឧទ្ធរណ៍របស់អ្នកមានទោសទាំងនោះដាក់ទៅលើថា តើការកាត់ទោសនេះសមាមាត្រទៅនឹងការការពារសិទ្ធិមនុស្សជាមូលដ្ឋាន ឬយ៉ាងណា ដែលជាគោលការណ៍មួយកំណត់នៅក្នុងសេចក្តីសម្រេចមិនជាប់ចំណងផ្លូវច្បាប់ចំនួនពីររបស់តុលាការកំពូលរបស់ចក្រភពអង់គ្លេស។

លោក Lai ត្រូវបានជាប់ឃុំឃាំងអស់រយៈពេលជាង ៣ឆ្នាំចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក។ ឥឡូវនេះលោកកំពុងប្រឈមមុខនឹងការកាត់ទោសផ្នែកសន្តិសុខជាតិដាច់ដោយឡែកពីគ្នា ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ៩ខែ បន្ទាប់ពីត្រូវបានកាត់ទោសពីបទបំពានកិច្ចសន្យាជួលសម្រាប់ទីស្នាក់ការព័ត៌មានរបស់លោក ដែលត្រូវបានបិទទ្វា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm