ព្យុះត្រូពិចដ៏មានឥទ្ធិពល Maria បាននឹងកំពុងធ្វើឲ្យរំខានដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវរថភ្លើង និងផ្លូវថ្នល់ ភាគច្រើននៅភាគឦសានប្រទេសជប៉ុន។

គិតត្រឹមម៉ោង ៥ ល្ងាច កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានលុបចោលជើងហោះហើរចំនួន៧៨ជើង សម្រាប់ថ្ងៃចន្ទនេះ ដែលភាគច្រើនតភ្ជាប់តំបន់ Tohoku ភាគឦសានជាមួយទីក្រុងតូក្យូ និងទីក្រុងអូសាកា។
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរចំនួន៨ រួមទាំងជើងហោះហើររវាង ទីក្រុងOsaka និងទីក្រុង Aomori ។

ក្រុមហ៊ុនអាកាសចរណ៍ជច្រើន ព្រមានថា ជើងហោះហើរកាន់តែច្រើនចេញដំណើរនិងមកដល់ ក្នុងតំបន់ Tohoku អាចនឹងរងផលប៉ះពាល់ដោយព្យុះ ដែលកំពុងខិតជិតមកដល់។
ក្រុមហ៊ុនរថភ្លើង East Japan និយាយថានៅពេលនេះ ខ្សែរថភ្លើងជាច្រើន នៅដំណើរការជាធម្មតាចាប់ពីរថភ្លើងដំបូង។ ប៉ុន្តែ ការពន្យារពេល ឬការលុបចោល គឺអាចធ្វើទៅបាននៅពេលណាមួយ។
ក្រុមហ៊ុនរថភ្លើង JR East និយាយថា ខ្លួនបានសម្រេចផ្អាកប្រតិបត្តិការលើផ្នែកមួយចំនួននៃខ្សែរថភ្លើងក្នុងស្រុកពេញមួយថ្ងៃ នៅថ្ងៃច័ន្ទនេះ ដោយសារតែ ការរំខានកាន់តែច្រើន អាចកើតមានឡើង។
ប្រជាជន ដែលមានផែនការធ្វើដំណើរទៅ និងមកពីភាគឦសានប្រទេសជប៉ុន ត្រូវបានគេណែនាំឱ្យពិនិត្យមើលព័ត៌មាននៃការធ្វើចរាចរណ៍ចុងក្រោយបំផុតតាមអ៊ីនធឺណិត និងតាមមធ្យោបាយផ្សេងទៀត។