ក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ចាប់ផ្ដើមរដូវកាលថ្មី ជាមួយកំណត់ត្រាល្អៗ

2024/08/12 07:52:13 pm        422

ការប្រកួតបាល់ទាត់ជម្រើសជាតិខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានបើកទំព័រ​ការ​ប្រកួត​រដូវកាល​ថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយលទ្ធផលឈ្នះ-ចាញ់ទាំង ៥ប្រកួត ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង លើ​ក្រុម​ភ្ញៀវ​កង​យោធពលខេមរភូមិន្ទ រហូតដល់ ៧-០ ដែលជាការចាប់ផ្ដើមគួរឲ្យចាប់អារម្មណ៍ អមជា​មួយ​កំណត់​ត្រាល្អៗជាច្រើន ក្នុងការប្រកួតដំបូងនេះ ។

សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១១ ខែសីហា នៅចំពោះមុខ​អ្នក​ទស្សនា​ផ្ទាល់​នៅកីឡដ្ឋានចំនួន ៣,៩៤៣នាក់ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ជាមួយ​ការ​ដណ្ដើម​បាន ៣ពិន្ទុ អមជាមួយការការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់សូម្បី ១គ្រាប់ ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯកឆ្នាំចាស់នេះ ធ្វើសម្រេចដោយកីឡាករ Cristian Dos Santos ២គ្រាប់ នៅនាទីទី៨ និងនាទី៦៣ គ្រាដែល ៥គ្រាប់ទៀត រកបានម្នាក់ ១គ្រាប់​ដោយ​កីឡាករ មិន រតនៈ, Bounkong Bounphachan, មីហ្ស៊ូណូ ហ៊ីការ៉ុ, Pablo Augusto និង គឹម សុខយុទ្ធ ។

ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះនេះដែរ Cristian Dos Santos បាន​ក្លាយ​ជាកីឡាករ​រក​បាន​គ្រាប់​បាល់​លឿន​ជាង​គេ ក្នុងចំណោម ៥ប្រកួតបើករដូវកាលថ្មី បន្ទាប់ពីប្រើរយៈពេល ៨នាទី ដើម្បី​រកគ្រាប់​នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ដោយបំបែកគ្រាប់បាល់លឿនជាងគេ កាលពី​ថ្ងៃ​សៅរ៍​របស់កីឡាករមីយ៉ាន់ម៉ា Thiha Zaw ដែលរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ លើ​ក្រុម​ភ្ញៀវគិរីវង់សុខសែនជ័យ នៅទីទី១០ ។

ជ័យជម្នះនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុង​សប្ដាហ៍​ទី១ នៃការប្រកួតជើងឯកលីគកំពូលកម្ពុជា៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        154
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm