ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន

2024/08/12 08:04:42 pm        452

ភំ្នពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ លោកគ្រូបង្គោល លោកនាយការិយាល័យ និងសិក្ខាកាម​ចំណុះមន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀនចំនួន៨៤រូប។

​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសណ្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាគ្រូបង្គោល ក្នុងបណ្ដុះបណ្ដាល​បំប៉ន​ជំនាញរយៈពេលខ្លី ​ស្ដីពីតួនាទីភារៈកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ​ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល តាមបណ្ដាស្នងការ រាជធានី-ខេត្ត ទូទាំងប្រទេស ដែលមកដល់ពេលនេះយើងចូលរួម​បណ្ដុះបណ្ដាលបានចំនួន ១២ខេត្តហើយនិងកំពុងបន្តរហូតគ្រប់ ២៥រាជធានី-ខេត្ត។ ចំពោះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក៏ធ្លាប់បានបើកវគ្គបំប៉នជំនាញ​ ចំនួន២លើករួចមកហើយ ដោយ​មានសិក្ខាកាមសរុប ចំនួន១២០នាក់ មកពីបណ្ដាការិយាល័យទាំង១១។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ​នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្ដាំផ្ញើ​ដល់​សិក្ខាកាមចំនួន៤ចំណុចរួមមាន ៖ ១-សិក្ខាកាមសូមយកចិត្តទុកដាក់ស្ដាប់គ្រូបង្គោល និង​ដកស្រង់បទពិសោធន៍ពីពួកគាត់ ព្រោះពួកគាត់សុទ្ធតែជាបុគ្គលជំនាញ ​និងមានស្នាដៃក្នុងអង្គភាព

២-ត្រូវមកសិក្សាឲ្យបានទៀងទាត់ គោរពពេលវេលា បទញ្ជាផ្ទៃក្នុង ត្រូវមានវិន័យជាកងកម្លាំង

៣-ក្រោយបញ្ចប់វគ្គបំប៉ននេះ សិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌ និង​ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

៤-សូមយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញនេះ ទៅបម្រើសង្គមជាតិ បម្រើអង្គភាព ជាពិសេសគឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ​ដែលមាន​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        34
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm