សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ បានផ្ដល់អំណោយដល់គ្រួសារទារិកាភ្លោះ ៣ នាក់ ដែលមានឪពុកម្ដាយជាកម្មករ កម្មការិនីរោងចក្រ ដែលបានប្រសូត្រកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យព្រះអង្គឌួង។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរត្រូវបាននាំយកមកផ្ដល់ជូន តាមរយៈ លោក សេង ទៀង យក ទៅប្រគល់ជូនដល់ដៃគ្រួសារទារិកាភ្លោះ៣ ដែលកំពុងបន្តសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

អំណោយដែលសម្តេចទាំងទ្វារបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារិកាភ្លោះទាំងបី ដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី២ ក្នុងគ្រួសារមានឪពុកឈ្មោះ សា វ៉ាន់ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ស៊ាន ចំណាន អាយុ២៣ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

