អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP និងRAM នៅកម្ពុជា

2024/08/12 08:44:57 pm        461

ភ្នំពេញ៖ Stellantis នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៤នេះ បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។

នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ បានបញ្ជាក់ថា Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យ​នៅ​ក្នុង​អំឡុងពេលជាង ៨០ឆ្នាំ ដែលបង្ហាញថា រថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែល​មាន​សមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើ​ដំណើរ​ដែល​ល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជារថយន្ត Pick Up ប្រភេទធំ ជារថយន្ត​ដែល​ធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅសហរដ្ឋអាមេរិក ដោយអាច​ប្រើប្រាស់​បាន​លើស​ពី​ដែន​កំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ក្រុម​ហ៊ុន​ពិត​ជា​មាន​សេចក្តី​សោមនស្សរីករាយជាខ្លាំង សម្រាប់ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និង​ជួសជុលរថយន្តម៉ាក Jeep និង RAM ដល់អតិថិជននៅកម្ពុជា។ លោកបានអះអាងថា ក្រុម​ការងារ​ផ្នែក​នេះ សុទ្ធសឹងមានជំនាញច្បាស់លាស់ ដោយសារមានការបង្ហាត់បង្រៀន និងទទួល​ស្គាល់​ពី​សមត្ថភាព​ក្នុង​ការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជន​ស្របតាម​ស្តង់ដា​ត្រឹម​ត្រូវ​របស់​ម៉ាក​ទាំង​ពីរ​នេះ។

ជាមួយគ្នានេះ លោក Daniel Gonzalez, COO, ASEAN, Stellantis បានបញ្ជាក់ថា ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់ក្រុមហ៊ុនក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការ​ការងារ​ភាព​ជាដៃ​គូ​ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងពង្រឹងបទពិសោធន៍​សេវាកម្ម​ក្រោយ​ការ​លក់​ចំពោះ​ការ​ថែទាំ និងជួសជុលរថយន្ត Jeep និង RAM ជូនដល់អតិថិជនក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ ហើយក្រុមការងារជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជន​នូវជំ​នួយ​ផ្នែក​សេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថារថយន្តម៉ាក Jeep និង RAM នៅតែបន្តផ្តល់​នូវ​ដំណើរ​ការ​ដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះ ដូច​ដែល​គេ​បានស្គាល់កន្លងមក។

គិតមកដល់ពេលនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. បង្ហាញវត្តមាននៅប្រទេសកម្ពុជា រយៈ​ពេល​ ៣២ឆ្នាំមកហើយ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិត​ផល​ល្បីៗ​លើ​ពិភព​លោក​មក​កាន់​ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្ម​ហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm