ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសរ៉្វាន់ដា លោក Kagame ស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីបួន

2024/08/12 08:46:07 pm        372

ប្រធានាធិបតីជាប់ឆ្នោត លោក ផូល ខាហ្គាម៉េ(Paul Kagame) កាលពីថ្ងៃអាទិត្យ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសរ៉្វាន់ដា សម្រាប់អាណត្តិទីបួនរបស់លោក នៅក្នុងពិធីមួយដែលត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Amahoro ក្នុងរដ្ឋធានី Kigali។ ពិធីស្បថចូលកាន់តំណែង ត្រូវបានគ្រប់គ្រងដោយប្រធានតុលាការ និងមានការចូលរួមពីប្រជាជនរ៉្វាន់ដារាប់ពាន់នាក់ ព្រមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាល មកពីបណ្តាប្រទេសជាច្រើន។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីសំណាក់ប្រធានអង្គការអន្តរជាតិ និងតំបន់ រួមជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រាប់សិបនាក់មកពីទូទាំងទ្វីបអាហ្រ្វិក។

នៅក្នុងសុន្ទរកថាចូលកាន់តំណែង លោក Kagame បានចាត់ទុកពិធីនេះថាជាថ្ងៃនៃការបន្តឡើងវិញ និងបានអរគុណដល់អ្នកគាំទ្រ។ លោក Kagame និយាយថា លោកអាចចាប់ផ្តើមដោយអរគុណដល់ប្រជាជនរ៉្វាន់ដាទាំងអស់ សម្រាប់ការជឿទុកចិត្ត និងផ្តល់ទំនុកចិត្តមកលើលោក។ វាជាកិត្តិយសណាស់ ក្នុងការធ្វើជាប្រធានាធិបតីរបស់អ្នក សម្រាប់មួយអាណត្តិទៀត។

ដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់ប្រទេសរ៉្វាន់ដា ក្នុងរយៈពេលបីទសវត្សរ៍កន្លងទៅនេះ លោក Kagame បាននិយាយថា សមិទ្ធិផលទទួលបានលើសពីការរំពឹងទុក។ ជាការពិតណាស់ វាហួសពីអ្វីដែលអាចពណ៌នាបាន។ លោក Kagame បានបញ្ជាក់ថា ការផ្តោតការយកចិត្តទុកដាក់នៅពេលនេះ ផ្លាស់ប្តូរទៅអនាគត ដោយលោកនិយាយថា៣០ឆ្នាំកន្លងទៅ គឺជាការងារដែលកំពុងដំណើរការ។ លោកបានចាត់ទុកអាណត្តិថ្មីថាជាការចាប់ផ្តើមនៃការខិតខំកាន់តែខ្លាំង។

ប្រជាជនរ៉្វាន់ដា ប្រហែល៩លាននាក់ បានបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា។ លោក Kagame តំណាងឱ្យគណបក្សរណសិរ្យសេ្នហាជាតិរ៉្វាន់ដា (RPF) ដែលកំពុងកាន់អំណាច បានទទួលជ័យជម្នះក្នុងការបោះឆ្នោត ក្នុងសំឡេង ៩៩,១៨ ភាគរយនៃការបោះឆ្នោត នេះបើយោងតាមលទ្ធផលចុងក្រោយដែលបានចេញផ្សាយ កាលពីចុងខែមុន ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm