ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានប្រាប់សារព័ត៌មាន TASS ថា ប៉ាឡេស្ទីន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្និសីទសន្តិភាពអន្តរជាតិស្តីពីបញ្ហាប៉ាឡេស្ទីន ដែលទីបំផុតនឹងដោះស្រាយគ្រប់ទិដ្ឋភាពទាំងអស់នៃស្ថានភាពរបស់ខ្លួន។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ី លោក Abdel Hafiz Nofal បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យថា លោក អាបាស គ្រោងនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ី នៅថ្ងៃទី ១២-១៤ ខែសីហា និងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃអង្គារ។
លោក អាបាស បានបញ្ជាក់ថា៖«ដំណោះស្រាយជាយុទ្ធសាស្ត្រចំពោះបញ្ហាប៉ាឡេស្ទីន មានដូចខាងក្រោមៈ ការផ្តល់សិទ្ធិសេរីភាព ឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯង ដល់ប្រជាជនប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ដែលគោរពច្បាប់អន្តរជាតិ សហគមន៍ពិភពលោក និងអង្គការសហប្រជាជាតិ។ រាល់សកម្មភាពឯកតោភាគី និងអរិភាពរបស់អ៊ីស្រាអែលនៅតំបន់វេសបែង និង ហ្ស៊េរុយសាឡឹម ការដោះស្រាយគ្រប់ទិដ្ឋភាពនៃស្ថានភាពចុងក្រោយ [នៃប៉ាឡេស្ទីន] តាមរយៈសន្និសិទសន្តិភាពអន្តរជាតិ ការដកកងទ័ពពេញលេញក្នុងរយៈពេលជាក់លាក់មួយ អនុវត្តយន្តការនៃការដោះស្រាយជាសកល គ្រប់ជ្រុងជ្រោយ និងទូលំលាយនូវសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ចំពោះសេរីភាព ឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯង»។