បទបញ្ជា​ថ្មី​ចាប់ផ្ដើម​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/09/09 08:58:07 pm        481

អាហ្វហ្គានីស្ថាន៖ មេដឹកនាំ​តា​លី​បង់​លោក Mullah Abdul Ghani Baradar បាន​សន្យា​នៅ​ពេល​ដែល​លោក​បាន​ទៅដល់​ទីក្រុង​កា​ប៊ុល​កាល​​ពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ចាប់ផ្ដើម​កិច្ចពិភាក្សា​ក្នុង​គោលបំណង​បង្កើត​ការដឹកនាំ​ ក្នុង​ការ​ផ្លាស់ប្ដូរ​ចលនា​ប្រដាប់​អាវុធ​ទៅជា​រដ្ឋាភិបាល​ថា យើង​កំពុង​ធ្វើ​ការ​ដើម្បី​បង្កើត​រដ្ឋាភិបាល​រួមបញ្ចូល​គ្នា ​ដែល​តំណាង​ឱ្យ​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​អ្នកនាំពាក្យ​តា​លី​បង់​ លោក Zabihullah Mujahid បាន​ប្តេជ្ញា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​លើកដំបូង​នៅ​រដ្ឋធានី ​បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​រឹបអូស​អំណាច​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា​ថា​ “យើង​ចង់​រស់នៅ​ដោយ​សុខសាន្ត​”។ យើង​មិន​ចង់បាន​សត្រូវ​ខាងក្នុង និង​សត្រូវ​ខាងក្រៅ​ណាមួយ​ឡើយ​។​ ដោយ​ការវិនិច្ឆ័យ​ពួកគេ​ទៅលើ​ទង្វើរ មិនមែន​ត្រឹមតែ​ពាក្យសម្តី​របស់​ពួកគេ បាន​ក្លាយជាប្រធានបទ​ដែល​រីកសាយ​ភាយ​ឆាប់រហ័ស​ របស់​ក្រុម​អ្នកឃ្លាំមើល​តា​លី​បង់រួមមាន​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន រដ្ឋាភិបាល​បរទេស ប្រមុខ​អង្គការ​មនុស្សធម៌ និង​ក្រុមអ្នកវិភាគ​នយោបាយ​ទូទាំង​ពិភពលោក​។

​ប៉ុន្តែ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ​នៅ​ថ្ងៃមួយ​ដែល​ក្រុមអ្នកតវ៉ា​ដ៏​អង់អាច​ប្រដាប់​ដោយ​បដា​ច្បាស់ៗ​ បាន​ផ្ទុះឡើង​នៅតាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​កា​ប៊ុល ​និង​ទីក្រុង​ដទៃទៀត ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដឹកនាំ​ការទាមទារ​សិទ្ធិសេរីភាព​របស់​ពួកគេ ការ​តំណាង និង​តួនាទី​របស់​ពួកគេ​នៅក្នុង​សង្គម ជា​រដ្ឋាភិបាល​ថ្មី​របស់​ក្រុម​តា​លី​បង់​ដែល​ត្រូវ​បានបង្ហាញ ​ដោយ​ពុំមាន​វត្តមាន​របស់​ស្ត្រី​ណា​ម្នាក់​ចូលរួម​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm