ឯកឧត្តម អូស្មាន ហាស្សាន់ ជំរុញឲ្យយុវជន និងបញ្ញវន្តខ្មែរ​អ៊ិស្លាម​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកវិទ្យាឌីជីថល និងបំណិនសតវត្សរ៍ទី២១

2024/08/12 09:42:22 pm        453

ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគម​សហភាព​បញ្ញវន្តមុស្លីមកម្ពុជា បានជំរុញឲ្យ​យុវជន និងបញ្ញវន្តខ្មែរអ៊ិស្លាម​ទាំងអស់​ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព ភាពជាអ្នកដឹកនាំ សិក្សារៀនសូត្របន្ថែម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង​បំណិនសតវត្សរ៍ទី២១ ដើម្បីរួមចំណែកជាមួយក្រសួង ស្ថាប័នសាមី លើការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមជាតិទៅតាមជំនាញ និងវិស័យ។ រីឯ​សិស្សនិស្សិត​ក៏ត្រូវ​តម្រង់​ទិស​នៃ​ការ​សិក្សា​ឱ្យចំ​ទិសដៅ​ស្រប​តាមតម្រូវការទីផ្សារការងារ និងសង្គមជាតិ ក្នុងបរិប​ទ​ឌីជីថល​ ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ និងសហគមន៍ឱ្យកាន់តែរីក ចម្រើនថែមទៀត។

ការជំរុញ​ដូចនេះខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)នារសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​រៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានបំពេញ​ភារកិច្ច​យ៉ាង​សកម្ម​ក្នុង​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ ធ្វើឱ្យវេទិកានេះលេចជារូបរាងឡើង និងប្រព្រឹត្ត ទៅដោយរលូន ព្រម​ទាំង​ទទួល​បានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ឯកឧត្តមបន្តថា នេះមិនមែន​ជា​លើកទី១​ទេ​ដែល​សមាគម​សហភាពបញ្ញវន្តមុស្លីមកម្ពុជា បានរៀបចំជំនួបរបស់បញ្ញវន្ត និស្សិត​មុស្លិម​កម្ពុជា​ដែល​មាន​ចំនួនរាប់រយនាក់បានចូលរួម និងបានបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ល្អ និង​បង្ខិត​គ្នា​ឱ្យ​កាន់តែជិត រវាងនិស្សិត បញ្ញវន្តទាំងអស់ជាពិសេសជាមួយថ្នាក់ដឹកនាំអ៊ិស្លាម​នៅ​គ្រប់​ក្រសួង​ស្ថាប័ន។

ឯកឧត្តមបន្ថែមថា ទាំងអស់នេះកើតឡើងទៅបានដោយសារតែ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញ​លេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេច​តេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា​នាពេលបច្ចុប្បន្ន និង​បាន​បន្ត​មក​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ជាពិសេសស​ហគមន៍​ខ្មែរ​អ៊ិស្លាមមានការីកចម្រើនគួរជាទីមោទនៈ និងមានភាពខុសឆ្ងាយ បើប្រៀបធៀ​ប​ទៅ​នឹងសម័យ​កាល​មុន​ៗនៅកម្ពុជា។

តាមរបាយការណ៍បូកសរុបដោយ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុ ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន​មុស្លិម​កម្ពុជា​ និងជាគណៈកម្មការរៀបចំកម្មវិធី បានឱ្យដឹងថា បន្ទាប់ពីវេទិកា​នេះ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ អង្គវេទិកាបានប្រមូលធាតុចូលសំខាន់ៗ មួយចំនួន មានដូចជា ការងារអប់រំ​អ៊ិស្លាម​នៅ​កម្ពុជា​ មានការរីកចម្រើនគួរជាទីមោទនៈ បន្ទាប់ពីមាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមនៅគ្រប់កម្រិត។ យុវជនខ្មែរអ៊ិស្លាមជាច្រើនមាន​ចំណេះ និង​ជំនាញ​ច្បាស់​លាស់ ដែលអាចទទួលបានការងារធ្វើល្អៗ។ យុវជនខ្មែរឥស្លាម​ជា​ច្រើន​បាន​ចូលរួម​ការងារ​សង្គម ដូចជាការងារនៅតាមសមាគម អង្គការ សាលារៀន មន្ទីរពេទ្យ ក្នុងគោល បំណង​ចូលរួម​អភិវឌ្ឍសហគមន៍ខ្មែរអ៊ិស្លាម។

គួរឱ្យដឹងថា «វេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤»នេះ ត្រូវបានរៀបចំឡើង ស្របនឹង​ពេល​វេលា​ដែលប្រទេសកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា​បាន​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ សម្រាប់យុវជន ១២ សីហា ខួបលើកទី២៥ ក្រោមមូលបទ«​នវានុវត្តន៍​ឌីជីថល​របស់​យុវជន​ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»៕ អត្ថបទ៖ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm