ទូរទស្សន៍ Al-Alamរបស់អ៊ីរ៉ង់ បានរាយការណ៍ដោយយោងទៅក្រសួងសុខាភិបាលប៉ាឡេស្ទីនថា បុគ្គលិកពេទ្យប្រហែល ៥០០នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់បានរងរបួស នៅតំបន់ហ្កាហ្សាស្ទ្រីប ជាលទ្ធផលនៃប្រតិបត្តិការយោធាដែលធ្វើឡើងដោយអ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំមុន។

លើសពីនេះ រថយន្តសង្គ្រោះចំនួន ១៣០គ្រឿង ត្រូវបានបំផ្លាញ នៅក្នុងតំបន់ប៉ាឡេស្ទីន ដោយការវាយប្រហាររបស់អ៊ីស្រាអែល។ យោងតាមក្រសួង ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត នៅហ្កា ហ្សា បានបង្អត់អ្នកស្រុកក្នុងការទទួលបានសេវាវេជ្ជសាស្រ្តជាមូលដ្ឋាន ខណៈដែលទឹក និងអនាម័យមិនល្អបាននាំឲ្យមានការកើនឡើងនៃអត្រាមរណភាពដំបូង។ ការវាយប្រហារលើបរិក្ខារពេទ្យ និងវេជ្ជបណ្ឌិត ក៏បានកើតឡើងផងដែរនៅតំបន់វេសបែង ដែលជាកន្លែងមានហេតុការណ៍បែបនេះច្រើនជាង ៣៤០លើក ត្រូវបានរាយការណ៍។

ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សាដែលជាលទ្ធផលនៃសកម្មភាពយោធារបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំមុន បានកើនឡើងដល់ ៣៩. ៧៩០ នាក់ និង ៩២.00២នាក់ បានរងរបួស។
ស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា ត្រូវបានបង្កឡើងដោយការធ្វើឃាតលោក អ៊ីស្មេល ហានីយេ ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។ លោក ត្រូវបានគេសម្លាប់ នៅថ្ងៃទី ៣១ ខែកក្កដា នៅក្រុងតេអេរ៉ង់ ជាកន្លែងដែលលោក បានមកដល់ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian។