ការវាយប្រហាររបស់អ៊ីស្រាអែល កំណត់គោលលើទីតាំងយោធាស៊ីរី នៅជិតតំបន់ Golan Heights

2024/08/12 09:58:07 pm        929

ក្រុមឃ្លាំមើលសង្គ្រាម បានរាយការណ៍ថា ការផ្ទុះជាបន្តបន្ទាប់ បានធ្វើឲ្យកក្រើកតំបន់មួយ នៅជិតតំបន់ខ្ពង់រាប ( Golan Heights) កាន់កាប់ដោយអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងយោធាស៊ីរីដោយគ្រាប់រ៉ុក្កែត នៅក្នុងតំបន់ Tel Al-Jabiya នៃខេត្ត Daraa ភាគខាងត្បូង។

ផ្សែងហុយចេញពីកន្លែងកើតហេតុ ហើយរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកន្លែងកើត ហេតុ។ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា ទីតាំងនោះ ជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។

ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើទឹកដីស៊ីរី។

យោងតាមក្រុមសង្កេតការណ៍នេះ អ៊ីស្រាអែល បានបើកការវាយប្រហារចំនួន ៥៩លើក លើទឹកដីស៊ីរី ចាប់តាំងពីដើមឆ្នាំនេះ ដែលក្នុងនោះ ៤២លើក គឺជាការវាយប្រហារតាមអាកាស និង ការវាយប្រហារតាមជើងគោក ១៧លើក។ ការវាយប្រហារទាំងនោះ បានកំណត់គោលដៅ និងបំផ្លាញទីតាំងចំនួន ១២២កន្លែង រួមទាំងឃ្លាំងអាវុធ ទីបញ្ជាការយោធា និងយានយន្តជាច្រើនគ្រឿង។

ក្រុមសង្កេតការណ៍ បានកត់ត្រាការស្លាប់របស់បុគ្គលិកយោធា ១៧៨នាក់ និង ១០៣ នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហារទាំងនេះ។

បន្ថែមពីលើនេះ ជនស៊ីវិល១៧នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនេះ។ នេះបើយោងតាមក្រុមសង្កេតការណ៍។ អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារថ្មីៗរបស់ខ្លួន នៅស៊ីរីទេ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm