អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានប្រកាសថា ការឆ្លើយតបដ៏តឹងតែងរបស់ទីក្រុងមូស្គូ ចំពោះការវាយប្រហារចុងក្រោយរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លើតំបន់រុស្ស៊ី នឹងមិនចំណាយពេលយូរទេ។
អ្នកការទូតរូបនេះ បាននិយាយថា៖«យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពភេរវកម្មដ៏ព្រៃផ្សៃទាំងនេះ ដែលមានបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សម្លាប់ និងបំភិតបំភ័យជនស៊ីវិល» ដោយធ្វើការអត្ថាធិប្បាយលើការវាយប្រហារដោយមីស៊ីលរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើតំបន់ Kursk និងការវាយប្រហារដោយយានដ្រូនលើតំបន់មួយចំនួនទៀត។
អ្នកស្រី បានថ្លែងថា៖«យើងគ្មានការងឿងឆ្ងល់ទេថា អ្នករៀបចំ និងអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះ រួមទាំងអ្នកថែរក្សាបរទេសរបស់ពួកគេ នឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារទាំងនោះ។ ការឆ្លើយតបដ៏តឹងតែងរបស់រុស្ស៊ី នឹងមិនចំណាយពេលយូរទេ»។
អ្នកស្រី Zakharova បានផ្តោតការយកចិត្តទុកដាក់ចំពោះការពិតដែលថា ការវាយប្រហារដោយមីស៊ីល របស់អ៊ុយក្រែននិងការវាយប្រហារដោយយានដ្រូនលើតំបន់រុស្ស៊ី គឺជាអំពើភេរវកម្មយ៉ាងច្បាស់។
អ្នកការទូតរូបនេះ បានបញ្ជាក់ថា៖«ជាថ្មីម្តងទៀត យើងអំពាវនាវឲ្យអង្គការអន្តរជាតិថ្កោលទោសការវាយប្រហារភេរវកម្មដោយក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន។