ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ( Joe Biden) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS ថា ភាពតានតឹងនៅមជ្ឈិមបូព៌ា អាចកើនឡើងយ៉ាងងាយស្រួល ទៅជាសង្រ្គាមក្នុងតំបន់ ប៉ុន្តែនៅតែអាចបញ្ចៀសស្ថានភាពនេះបាន។
នៅពេលសួរថាតើលោកជឿថា បទឈប់បាញ់អាចធ្វើទៅបាននៅតំបន់ហ្កាហ្ស មុនពេលលោក ចាកចេញពីតំណែងក្នុងខែមករា លោក បៃដិន បានឆ្លើយថា «បាទ» វានៅតែអាចទៅរួច។ ផែនការដែលខ្ញុំបានដាក់រួមគ្នា គាំទ្រដោយ G7 គាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម ហើយខ្ញុំកំពុងធ្វើការជារៀងរាល់ថ្ងៃនិងក្រុមទាំងមូលរបស់ខ្ញុំ ដើម្បីមើលថា វាមិនកើនឡើងក្លាយទៅជាសង្គ្រាមក្នុងតំបន់ទេ ប៉ុន្តែវាក៏អាចធ្វើក្លាយទៅសង្គ្រាមយ៉ាងងាយដែរ»។
កាលពីថ្ងៃទី ៣១ ខែឧសភា លោកប្រធានាធិបតីអាមេរិក បានប្រកាសលក្ខខណ្ឌនៃសំណើដើម្បីឈានទៅដល់ដំណោះស្រាយមួយនៅតំបន់ហ្កាហ្សា ដែលស្រមៃចង់បានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ជាថ្នូរនឹងការលើកលែងទោសសម្រាប់អ្នកទោសប៉ាឡេស្ទីន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកគាំទ្រគំនិតនេះ ហើយបានចោទប្រកាន់ក្រុមហាម៉ាសថា បានបង្កើតឧបសគ្គសម្រាប់ផែនការឆ្ពោះទៅមុខ។