លោក Al-Hafiz Bakheet អភិបាលស្តីទីរបស់រដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនស៊ីវិល ២៨នាក់ ត្រូវបានសម្លាប់ និង ៤៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ទៅលើទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់ កាលពីថ្ងៃសៅរ៍។
លោក បាននិយាយថា៖«កងជីវពល RSF បានធ្វើការសម្លាប់រង្គាលថ្មី បន្ទាប់ពីការបាញ់ផ្លោងជាប្រព័ន្ធទៅលើទីផ្សារ និងកន្លែងស៊ីវិល ហើយបានវាយលុកផ្ទះប្រជាពលរដ្ឋ និងសម្លាប់ពួកគេ»។
យោងតាមអភិបាលរដ្ឋ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកម្លាំងចម្រុះនៃចលនាប្រដាប់អាវុធនៅក្នុងតំបន់ Darfur បានប្រឹងប្រែវាយបកទៅលើការវាយប្រហាររបស់កងកម្លាំង RSF និងធ្វើឲ្យពួកគេ ខូចខាតយ៉ាងធ្ងន់ធ្ងរ។
អភិបាលរដ្ឋរូបនេះ បាននិយាយថា៖«រដ្ឋធានី El Fasher នឹងនៅតែស៊ូទ្រាំបាន និងរឹងមាំ ហើយនៅពេល ឆាប់ៗនេះ នឹងលែមានក្រុមឧទ្ទាមទៀតហើយ»។
កងកម្លាំង RSF មិនបានចេញសេចក្តីអធិប្បាយណាមួយទាក់ទងនឹងការវាយប្រហារនេះទេ។