មេដឹកនាំបង់ក្លាដែស លោក Yunus បានរួចទោសពីសំណុំរឿងពុករលួយ ប៉ុន្មានថ្ងៃក្រោយស្បថចូលកាន់តំណែង

2024/08/12 03:38:16 pm        39


មេដឹកនាំប្រទេសបង់ក្លាដែស លោក Muhammad Yunus ត្រូវបានលើកលែងទោស នៅក្នុងសំណុំរឿងពុករលួយ ដែលត្រូវបានប្ដឹងដោយគណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ ដោយការសម្រេចនេះ កើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីរូបលោកបានស្បថចូលកាន់តំណែងជារដ្ឋាភិបាលបណ្តោះអាសន្នបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ធ្លាក់ចេញពីតំណែង។

សេចក្ដីរាយការណ៍ពីសារព័ត៌មាន The Daily Star កាលពីថ្ងៃអាទិត្យ (ទី១១ ខែសីហា) ដោយដកស្រង់សម្តីមន្ត្រីម្នាក់ នៅគណៈកម្មការប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា តុលាការពិសេស នៅទីក្រុងដាកា បានសម្រេចដោះលែងអ្នកសេដ្ឋកិច្ច និងម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ រួមជាមួយនឹងមនុស្ស ១៣នាក់ផ្សេងទៀត។ ប្រសិនបើលោកបណ្ឌិត Yunus ត្រូវបានរកឃើញថា មានទោសពីបទសម្អាតលុយកខ្វក់ នៅក្នុងករណីនោះ លោកនឹងប្រឈមជាមួយហានិភ័យនៃការជាប់ពន្ធនាគារអស់មួយជីវិត។ 

ជាមួយគ្នានេះ មួយថ្ងៃនៅមុនពេលលោកស្បថចូលកាន់តំណែងជាប្រមុខទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន ដែលមានអំណាចជានាយករដ្ឋមន្ត្រី លោកបណ្ឌិត Yunus ត្រូវបានរួចទោសក្នុងសំណុំរឿងរំលោភលើការងារ ដែលលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ។ មេធាវីសិទ្ធិមនុស្សបានពណ៌នាករណីទាំង ២នេះថា ជារឿងនយោបាយ។ មេធាវីរបស់លោកបណ្ឌិត Yunus មិនបានឆ្លើយនឹងការហៅទូរសព្ទពីសារព័ត៌មាន Bloomberg News នោះទេ។

គួរបញ្ជាក់ថា បន្ទាប់ពីលោកស្រី Hasina វ័យ ៧៦ឆ្នាំ បានភៀសខ្លួនចេញពីប្រទេស កាលពីសប្តាហ៍មុន បន្ទាប់ពីមានការបះបោរដឹកនាំដោយនិស្សិត ការផ្ដោតរបស់អ្នកតវ៉ា បានបង្វែរទិសដៅទៅរកអ្នកស្មោះត្រង់ជាមួយលោកស្រី នៅក្នុងប្រព័ន្ធតុលាការ និងធនាគារកណ្តាល។ ប្រធានចៅក្រម លោក Obaidul Hassan បានលាលែងពីតំណែង ដោយសារក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យចៅក្រមទាំងអស់ចុះចេញពីតំណែង ខណៈដែលអភិបាលធនាគារបង់ក្លាដែស លោក Abdur Rouf Talukder បានព្រមដើរចេញពីតួនាទីរបស់ខ្លួន។

យ៉ាងណាក្ដី លោកបណ្ឌិត Yunus ដែលបានត្រួសត្រាយបង្កើតមីក្រូហិរញ្ញវត្ថុ មិនធ្លាប់មានបទពិសោធន៍ក្នុងនាមជាអ្នកគ្រប់គ្រងនយោបាយនោះទេ ដោយវាបន្ថែមភាពមិនច្បាស់លាស់ថា តើរូបលោកនឹងអនុវត្តការកសាងប្រទេសដែលមានប្រជាជនជាង ១៧០លាននាក់ឡើងវិញបានដោយរបៀបណា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am