ពលរដ្ឋយល់កាន់តែច្បាស់ពីសារៈសំខាន់នៃតំបន់អភិវឌ្ឍន៍ CLV បន្ទាប់ពីមានការពន្យល់ល្អិនល្អន់

2024/08/12 10:38:46 pm        1.1 K

ពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលពន្យល់យ៉ាងល្អិនល្អន់ និង បង្ហាញ​ពី​សមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។

ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​ការ​ពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួ​ង​ពាណិជ្ជកម្ម​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹង​កាន់​តែ​ច្បាស់​ពី​សារៈ​សំខាន់​នៃ​ការ​អភិវឌ្ឍន៍ CLV និងជឿជាក់​លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេសកម្ពុជា​បាត់​បង់​ទឹក​ដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។ លើសពីនេះ ពលរដ្ឋ បាន​គាំទ្រ​ឱ្យ​មានតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ផងដែរ។

តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំ ដែលកើតចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​បី ធ្វើឱ្យមានកំណើនពា ណិជ្ជកម្ម និងកសិពាណិជ្ជកម្ម ។ ម្យ៉ាងវិញទៀត កិច្ចសហ​ប្រតិបត្តិការ​តំ​បន់ត្រីកោណអភិវឌ្ឍន៍ CLV គឺត្រូវបានគោរពដោយច្បាប់របស់ប្រទេសភាគីនីមួយៗ ហើយ​ការចេញចូលឆ្លងកាត់ព្រំដែនក៏ត្រូវគោរពតាមច្បាប់កំណត់ មិនអាចចេញ​ចូល​ដោយ​សេរី​ឡើយ​។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្ត​ជាប់​ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ មាន​គោលការណ៍​គ្រឹះ​សំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បី​ផលប្រយោជន៍រួម ការពារ បូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈ​ទំនាក់​ទំនង​ការ​ទូត និងច្បាប់អន្តរជាតិ៕ អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        7
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm