ក្រុមហេសបូឡាកាលពីថ្ងៃសៅរ៍ បានវាយប្រហារលើមូលដ្ឋានអ៊ីស្រាអែលមួយ ដែលស្ថិតនៅភាគនិរតីនៃទីក្រុង Safed ភាគខាងជើងប្រទេសអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូនអត្តឃាត ដែលបណ្តាលឲ្យមានអ្នករងរបួសក្នុងចំណោមសមាជិករបស់ខ្លួន។
ក្រុមហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កាលពីថ្ងៃសៅរ៍ ក្រុមយុទ្ធជនតស៊ូឥ ស្លាម បានបើកការវាយប្រហារតាមអាកាសជាមួយនឹងយានដ្រូនអត្តឃាតជាច្រើនគ្រឿងទៅលើមូលដ្ឋាន Michve Allon»។
ក្រុមនេះ បានបន្ថែមទៀតថា៖«មូលដ្ឋាននេះ រួមបញ្ចូលទាំងការប្រមូលផ្តុំកងកម្លាំង និងឃ្លាំងសង្គ្រោះបន្ទាន់សម្រាប់អង្គភាពភាគខាងជើង ដែលមានទីតាំងនៅភាគនិរតីនៃទៅក្រុង Safed ដូច្នេះខ្លួនបានកំណត់គោលដៅទីតាំងរបស់មន្រ្តី និងទាហានរបស់អ៊ីស្រាអែល ហើយបានវាយប្រហារពួកគេដោយផ្ទាល់ បណ្តាលឲ្យមានអ្នករបួស» ដោយបញ្ជាក់សម្គាល់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការធ្វើឃាតមន្ត្រីក្រុមហាម៉ាស នៅក្នុងការវាយឆ្មក់មួយនៅក្នុងទីក្រុង Sidon ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ។
ការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល បានសម្លាប់មន្ត្រីក្រុមហាម៉ាសលោក Samer al-Hajj កាលពីថ្ងៃសុក្រ នៅច្រកចូលភាគខាងកើតទៅកាន់ទីក្រុង Sidon ចូលទៅជ្រៅនៅភាគខាងត្បូងប្រទេសលីបង់។