បារាំង អាល្លឺម៉ង់ និងអង់គ្លេស អំពាវនាវកុំឲ្យពន្យារពេលបន្ថែមទៀត ចំពោះបទឈប់បាញ់ នៅហ្កាហ្សា

2024/08/13 01:20:40 am        48

មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស នៅថ្ងៃចន្ទ (ទី១២ ខែសីហា) បានលើកឡើងរួមគ្នាថា «មិនអាចមានការពន្យារពេលទៀតបាននោះទេ» ក្នុងការចរចាឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ហើយបានព្រមានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះថា កុំ «ធ្វើឲ្យជម្លោះកើនឡើងបន្ថែមទៀត»។

សេចក្តីថ្លែងការណ៍រួម បានកើតឡើងបន្ទាប់ពីមានការវាយប្រហារមួយ ក្នុងចំណោមការវាយប្រហាររបស់អ៊ីស្រាអែល ដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនបំផុត នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធអស់រយៈពេលជាង ១០ខែមកហើយ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

គួរបញ្ជាក់ថា នៅតំបន់ហ្កាហ្សាភាគខាងជើង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែសីហា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៣នាក់ នៅឯសាលាសាសនាមួយ ដែលកំពុងក្លាយជាទីជម្រករបស់ពលរដ្ឋភៀសខ្លួនប៉ាឡេស្ទីន។ នេះបើយោងតាមការឲ្យដឹងរបស់ក្រុមអ្នកជួយសង្គ្រោះការពារជនស៊ីវិល។

ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «ការប្រយុទ្ធត្រូវតែបញ្ចប់នៅពេលនេះ ហើយចំណាប់ខ្មាំងទាំងអស់ដែលនៅតែត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ត្រូវតែត្រូវបានដោះលែង។ ប្រជាជននៅតំបន់ហ្កាហ្សា ត្រូវការសម្ភារផ្គត់ផ្គង់ និងការចែកចាយជំនួយជាបន្ទាន់ និងមិនមានការរំខាន។ មិនអាចមានការពន្យារពេលបន្ថែមទៀតនោះទេ»។

ជាមួយគ្នានេះ មេដឹកនាំទាំង៣ ក៏បានស្វាគមន៍ ចំពោះការធ្វើការងារ «មិនចេះនឿយហត់» របស់អ្នកសម្រុះសម្រួលអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ក្នុងដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ។

សូមបញ្ជាក់ថា ការចរចាជាច្រើនជុំ ដើម្បីឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា បានបរាជ័យម្ដងហើយម្ដងទៀត លើកលែងតែបទឈប់បាញ់រយៈពេលមួយសប្តាហ៍ដែលត្រូវបានឃើញនៅចុងខែវិច្ឆិកាប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm