វេជ្ជបណ្ឌិតឥណ្ឌាធ្វើបាតុកម្មទាមទារយុត្តិធម៌ឲ្យស្ត្រីដែលត្រូវរំលោភ និងសម្លាប់ នៅមន្ទីរពេទ្យ Kolkata

2024/08/13 02:48:17 am        57


ក្រុមគ្រូពេទ្យ នៅតំបន់ជាច្រើននៃប្រទេសឥណ្ឌា នាថ្ងៃចន្ទ (ទី១២ ខែសីហា) នេះ បាននាំគ្នាធ្វើបាតុកម្មទាមទារយុត្តិធម៌ បន្ទាប់ពីគ្រូពេទ្យហាត់ការ នៅរដ្ឋ West Bengal ភាគខាងកើត ត្រូវបានរំលោភ និងសម្លាប់ នៅក្នុងបរិវេណមន្ទីរពេទ្យគ្រប់គ្រងដោយរដ្ឋ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មន្ត្រីនគរបាលបានរកឃើញសពជនរងគ្រោះ នៅក្នុងសាលសិក្ខាសាលារបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar កាលព្រឹកថ្ងៃសុក្រ (ទី៩ ខែសីហា) បន្ទាប់ពីនាងត្រូវបានគេរំលោភផ្លូវភេទ និងសម្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៨ ខែសីហា) នៅក្នុងរដ្ឋធានី Kolkata របស់រដ្ឋ West Bengal ។

ក្រុមគ្រូពេទ្យដែលពេញទៅដោយក្ដីក្រេវក្រោធ នៅទីក្រុង Kolkata, New Delhi, Chandigarh និងទីក្រុង Lucknow ភាគខាងជើង បានប្រមូលផ្តុំគ្នា និងលើកបដាតវ៉ា ដោយទាមទារឲ្យមានការអន្តរាគមន៍ពីការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់ប្រទេស ក្នុងសំណុំរឿងនេះ។

គេឃើញក្រុមអ្នកតវ៉ាកាន់បដាដែលសរសេរថា «គ្មានសុវត្ថិភាព គ្មានការបំពេញភារកិច្ច» និងពាក្យថា «Save the Saviurs» (សូមការពារអ្នកជួយសង្គ្រោះគេ) ខណៈដែលពួកគេបានអំពាវនាវឲ្យមានការកែលម្អការការពារ និងបង្កើនកន្លែងសុវត្ថិភាព សម្រាប់ក្រុមគ្រូពេទ្យ។

រដ្ឋមន្ត្រីប្រចាំរដ្ឋ លោកស្រី Mamata Banerjee បាននិយាយថា នាយកមហាវិទ្យាល័យវេជ្ជសាស្ត្រ បានលាលែងពីតំណែងហើយ ហើយប្រសិនបើរដ្ឋមិនអាចចាប់ខ្លួនបុគ្គលជាប់ចោទឲ្យបានត្រឹមថ្ងៃអាទិត្យ (ទី១៨ ខែសីហា) ទេនោះ ករណីនេះនឹងត្រូវបញ្ជូនទៅការិយាល័យស៊ើបអង្កេតកណ្តាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm