ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទ (ទី១២ ខែសីហា) នេះ បាននិយាយថា អ៊ុយក្រែនកំពុងព្យាយាមធ្វើឲ្យខូចស្ថិរភាពរបស់រុស្ស៊ី ដោយការលុកលុយរបស់ខ្លួនទៅកាន់ភាគខាងត្បូងនៃប្រទេស ប៉ុន្តែវានឹងមិនជោគជ័យនោះឡើយ។
លោក Putin បានប្រាប់កិច្ចប្រជុំតាមទូរទស្សន៍ជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ និងអភិបាលតំបន់ថា៖ «ការបាត់បង់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងកើនឡើងយ៉ាងខ្លាំង ក្នុងនោះរួមទាំងក្នុងចំណោមអង្គភាពត្រៀមប្រយុទ្ធបំផុតផងដែរ ពោលគឺជាអង្គភាពដែលសត្រូវកំពុងបញ្ជូនទៅកាន់ព្រំដែនរបស់យើង»។
លោកបានបន្ថែមថា៖ «សត្រូវពិតជានឹងទទួលបានការឆ្លើយតបយ៉ាងស័ក្តិសម ហើយដោយគ្មានការសង្ស័យឡើយ គោលដៅទាំងអស់ដែលពួកយើងប្រឈមជាមួយ នឹងត្រូវទទួលបានជោគជ័យ»។
គួរបញ្ជាក់ថា ទាហានអ៊ុយក្រែនបានអះអាងថា បានដណ្តើមយកការតាំងទីលំនៅជាច្រើន ក្នុងតំបន់ Kursk។ នៅក្នុងភូមិ Guevo ជាភូមិមួយដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ ក្នុងប្រទេសរុស្សី ទាហានបានថតខ្លួនឯងដកទង់ជាតិរុស្ស៊ីចេញពីអគាររដ្ឋបាល៕