អេស្ប៉ាញ៖ ការតវ៉ានៅប្រទេសអេស្ប៉ាញប្រឆាំងនឹងការកើនឡើង នៃឧក្រិដ្ឋកម្មស្អប់ខ្ពើមលើមនុស្សស្រឡាញ់ភេទដូចគ្នា (LGBTQ) បានបន្តមកដល់កាលពីថ្ងៃពុធ បន្ទាប់ពីករណីធ្ងន់ធ្ងរមួយដែលបានទាក់ទាញការចាប់អារម្មណ៍ខ្លាំង នៅទូទាំងប្រទេសបានកើតឡើងដោយមិននឹកស្មានដល់។

មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីត និងបាសេឡូណា ៣ថ្ងៃបន្ទាប់ពីយុវជនម្នាក់បានប្រាប់នគរបាលថា រូបគេត្រូវបានក្រុមជនដៃដល់បិទមុខវាយធ្វើបាបយ៉ាងព្រៃផ្សៃ នៅក្នុងរដ្ឋធានីអេស្ប៉ាញ។ លោកបាននិយាយថា អ្នកវាយដំលើរបស់លោកដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ បានប្រើកាំបិតអាបបូរមាត់របស់លោក ហើយឆ្លាក់ពាក្យថា មនុស្សស្រឡាញ់ភេទដូចគ្នាលើគូទរបស់លោក។ ទោះយ៉ាងណាកាលពីថ្ងៃពុធនោះ ក្រសួងមហាផ្ទៃបាននិយាយថា យុវជនរូបនេះបានកែតម្រូវសេចក្តីថ្លែងការណ៍របស់ខ្លួន ចំពោះក្រុមអ្នកស៊ើបអង្កេតដែលថារូបគេបានរបួស។ ការស៊ើបអង្កេតរបស់នគរបាលនៅតែបន្ត។
លោក Rafaela Corrales អាយុ ៥៨ឆ្នាំបាននិយាយនៅទីក្រុងម៉ាឌ្រីដថា យើងធុញទ្រាន់នឹងការវាយប្រហារគ្រប់ពេលវេលា។ ខ្ញុំមិនដឹងថា ការវាយប្រហារចុងក្រោយនេះនៅទីក្រុងម៉ាឌ្រីត ពិត ឬមិនពិតទេ ខ្ញុំពិតជាមិនខ្វល់ទេ ព្រោះយើងទទួលរងអំពើហិង្សាគ្រប់ប្រភេទពេញមួយឆ្នាំ។ កាលពីខែកក្កដា ការស្លាប់របស់បុរសអាយុ ២៤ឆ្នាំម្នាក់នៅក្នុងការវាយប្រហារមួយបានធ្វើឱ្យមានការថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីមិត្តភក្តិរបស់ជនរងគ្រោះបានអះអាងថា ជនរងគ្រោះត្រូវបានគេដាក់គោលដៅ និងវាយរហូតដល់ស្លាប់ដោយសារតែរូបគេជាខ្ទើយ៕
អត្ថបទ៖ សុខមាន