អ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្កាហ្សា ខណៈមានការភ័យខ្លាចថាសង្គ្រាមរីកកាន់តែធំ

2024/08/13 05:05:19 pm        120

កងកម្លាំងអ៊ីស្រាអែល បានបន្តប្រតិបត្តិការរបស់ខ្លួននៅជិតទីក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (១២ សីហា) ស្របពេលមានការជំរុញជាអន្តរជាតិសម្រាប់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ៊ុមព័ទ្ធនេះ និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងជម្លោះក្នុងតំបន់កាន់តែទូលំទូលាយជាមួយប្រទេសអ៊ីរ៉ង់ និងក្រុមប្រយុទ្ធតំណាងរបស់ខ្លួន។

ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលទៅលើក្រុង Khan Younis កាលពីថ្ងៃចន្ទ បានធ្វើឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់។ ទន្ទឹមនឹងនោះ ក្រុមគ្រួសារ និងជនភៀសខ្លួនកាន់តែច្រើនបានហូរចេញពីតំបន់ដែលត្រូវបានគំរាមកំហែងដោយបញ្ជាជម្លៀសថ្មីដែលប្រាប់ប្រជាជនឱ្យរត់គេចចេញពីតំបន់នោះ។

នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្ត ក្រុមហាម៉ាស បានរារែកចំពោះជុំចុងក្រោយនៃកិច្ចចរចាបទឈប់បាញ់រវាងអេហ្ស៊ីប និងកាតា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ (១៥ សីហា) ខាងមុខនេះ ដោយនិយាយថា ខ្លួនមិនបានមើលឃើញសញ្ញាចង់បានសន្តិភាពពីភាគីអ៊ីស្រាអែលទេ។

ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃ៧ តុលា របស់ពួកហាម៉ាសមក កងកម្លាំងអ៊ីស្រាអែលបានសម្រុកវាយលុកតំបន់ហ្កាហ្សា ដោយបានធ្វើឱ្យប្រជាជនភាគច្រើនត្រូវបង្ខំភៀសខ្លួន និងបានសម្លាប់មនុស្សប្រហែល ៤០.០០០នាក់នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅក្នុងសង្គ្រាមដែលបង្កឱ្យមានភាពភ័យរន្ធត់នៅជុំវិញពិភពលោក។

មន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សានិយាយថា អ្នកស្លាប់ភាគច្រើននៃជម្លោះគឺជាជនស៊ីវិល ប៉ុន្តែអ៊ីស្រាអែលនិយាយថាយ៉ាងហោចណាស់មួយភាគបីគឺជាអ្នកប្រយុទ្ធ ដោយបន្ថែមថាខ្លួនបានបាត់បង់ទាហាន ៣៣០នាក់នៅក្នុងជម្លោះដ៏បង្ហូរឈាមមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm