ហ្វីលីពីន តវ៉ាប្រឆាំងនឹងសកម្មភាពយន្តហោះចិន នៅលើដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

2024/08/13 07:17:10 pm        165

រដ្ឋាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ (១៣ សីហា) នេះថា ខ្លួនបានដាក់ការតវ៉ាការទូតប្រឆាំងនឹងទីក្រុងប៉េកាំង បន្ទាប់ពីយន្តហោះរបស់ចិន បានហោះជិតយ៉ាងគ្រោះថ្នាក់ ហើយបានទម្លាក់ឧបករណ៍ផ្សែងផ្ដល់សញ្ញាមួយគ្រាប់នៅក្នុងផ្លូវរបស់យន្តហោះល្បាតរបស់កងទ័ពអាកាសហ្វីលីពីន លើដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈកងទ័ពជើងទឹកហ្វីលីពីន ក៏បានរិះគន់សកម្មភាពនេះថាជា «ការបង្ខិតបង្ខំ កម្រោល និងបំភ្លៃការពិត»។

ហ្វីលីពីន បានខឹងសម្បារចំពោះអ្វីដែលខ្លួនមើលឃើញថាជាសកម្មភាពដ៏គ្រោះថ្នាក់ដោយយន្តហោះចិនពីរគ្រឿង នៅលើដែនទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដែលជាការប៉ះទង្គិចដែនអាកាសលើកដំបូង ចាប់តាំងពីអរិភាពនៅសមុទ្ររវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅតំបន់សមុទ្រដ៏មមាញឹកនេះបានផ្ទុះឡើងកាលពីឆ្នាំមុនមក។

ប្រមុខយោធាហ្វីលីពីន លោកឧត្តមសេនីយ រ៉ូមីអូ ប្រនើ ជូនៀ (Romeo Brawner Jr) មិនបានរាយការណ៍ពីការរងរបួស ឬការខូចខាតណាមួយឡើយ ប៉ុន្តែបានថ្កោលទោសចំពោះសកម្មភាពរបស់ចិន ដែលលោកនិយាយថា អាចបណ្តាលឱ្យមានផលវិបាកដ៏អន្តរាយ។

អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីន លោក រ៉យ វិនស៊ិន ទ្រីនីដាត (Roy Vincent Trinidad) បាននិយាយថា សកម្មភាពបែបនេះមិនគួរកើតមាននៅក្នុងដែនទឹក ដែលគ្រប់គ្រងដោយច្បាប់អន្តរជាតិទេ ហើយទង្វើរបស់ចិន បានបង្កើនហានិភ័យនៃឧប្បត្តិហេតុដែលមិនគួរកើតឡើង។

ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល គឺជាដែនទឹកដ៏ប្រកួតប្រជែងបំផុតមួយរបស់អាស៊ី ដែលមានទីតាំងនៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ប៉ុន្តែត្រូវបានកាន់កាប់ដោយចិនអស់រយៈពេលជាងមួយទសវត្សរ៍៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        263
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        305
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        284

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm