ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងកងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទគាំទ្រ​ការពន្យល់​បន្ថែម​របស់សម្តេចតេជោស្តីពី CLV

2024/08/13 12:29:27 pm        85

សមាគមពលរដ្ឋខ្មែរនៅក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក រួមទាំងកង​កម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទបានចេញត្តិគាំទ្រយ៉ាងពេញ​ទំហឹងនូវសារសំឡេង​ពិសេស​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាពន្យល់បន្ថែម ស្តីពីកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​​តំបន់​ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV- DTA ហើយប្រកាសថ្កោលទោស និង​ប្រឆាំង​ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលបាន ញុះញង់ក្នុងគោលបំណងបង្ករអស្ថិរភាពសង្គម និង​ចង់​ផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

តាមរយៈញត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុក និងក្នុងស្រុករួមទាំងនាយទាហាន ពល ទាហាន នាយនគរបាល ពលនគរបាលទាំងនោះបានលើកឡើងថា សូមប្រកាស​គាំទ្រ​ទាំង​ស្រុង​ចំពោះ​សារ​សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ដើម្បី​ឆ្លើយ​តប​ចំពោះ ក្រុមប្រឆាំងក្រៅច្បាប់ ដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ និងការ​ញុះញង់​ឲ្យ​ប្រឆាំងរាជរដ្ឋា ភិបាលស្របច្បាប់​ដែល​ប្រសូត្រ​ចេ​ញ​ពី​ការ​បោះឆ្នោត​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នោះ។

តាមរយៈញត្តិដែលបានចេញជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នានេះ បានបញ្ជាក់ថា ដើម្បីចូលរួម បង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាព ឧបាយកលប្រឆាំងរបស់ពួកជ្រុលនិយមទាំងនោះ បង​ប្អូន​ទាំង ក្នុងស្រុក និងក្រៅស្រុករួមទាំងកងកម្លាំងប្រដាប់អាវុធទាំងនោះ បានសង្កត់​ធ្ងន់​ថា​«​សូម​ប្តេជ្ញា​ចិត្ត​គោរពនិង អនុវត្តដោយឥតងាករេរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយភក្តីភាពស្មោះត្រង់ជា និច្ច និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បី​ការពារ​រាជ​រដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​កើត​ចេញ​ពី​ការបោះឆ្នោតគាំទ្រដ៏លើសលុបពី ប្រជាពលរដ្ឋ»។

តាមរយៈញត្តិរបស់បងប្អូនទាំងនោះ បានបន្ថែមទៀតថា ពួកគេប្តេជ្ញាការពារ និងថែរក្សាឲ្យបាន ដាច់​ខាតនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំង​ប្រឆាំង​ដាច់​ខាត​នូវ​រាល់អំពើញុះញង់ និងបង្ករវិទ្ធស្សនាផ្សេងៗ ក្នុងចេតនាបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញ​សន្តិភាព ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពាររារដ្ឋាភិបាលស្របច្បាប់ និងចាត់​វិធាន​ការ​ម៉ឺងម៉ាត់ក្នុងការទប់ ស្កាត់ និងបង្រ្កាបរាល់អំពើក្បត់ជាតិទាំងនោះ ដោយគ្មានការ​លើក​លែង​ទោះ​ស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ពួកគេក៏បានប្រកាសដូចៗគ្នាផងដែរ នឹងប្រឆាំង​ដាច់​ខាត​នូវ​ការ​ញុះញង់ផ្សព្វផ្សាយបង្កចលាចលរបស់ក្រុមពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស​ចំពោះ​ពួក​ទាំងនោះយ៉ាងដាច់អហង្ការផងដែរ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am