បេសកជនអាមេរិក និយាយថា ការចរចាសន្តិភាពនៅស៊ូដង់ កំពុងដំណើរការទៅមុខ

2024/08/13 07:41:40 pm        68

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១៦ ខែ នៅប្រទេសស៊ូដង់ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នឹងដំណើរការទៅមុខក្នុងសប្តាហ៍នេះ ទោះបីជាមានសញ្ញាតិចតួច ពីភាគីនីមួយៗថា ពួកគេស្វែងរក ដំណោះស្រាយដោយសន្តិវិធី។

កងទ័ពស៊ូដង់ បានច្រានចោលការអញ្ជើញ ខណៈកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានបន្តការវាយលុករបស់ខ្លួននៅក្នុងតំបន់មួយចំនួននៃប្រទេស ទោះបីជាមានការស្វាគមន៍គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏ដោយ។

ការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកសង្រ្គាមឲ្យឈានដល់ទីបញ្ចប់ ប៉ុន្តែជម្លោះកាន់តែរីកធំឡើង ដែលបានបង្កើតវិបត្តិមនុស្សធម៌ធំបំផុតរបស់ពិភពលោក ជំរុញឲ្យមនុស្ស១០ លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និងបង្កើតស្ថានភាពដូចជាគ្រោះទុរ្ភិក្ស នៅទូទាំងប្រទេស។

លោក Tom Perriello បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំប្រទេសស៊ូដង់ បាននិយាយនៅក្នុងទីក្រុងហ្សឺណែវ ជាកន្លែងដែលកិច្ចពិភាក្សា គ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធស្អែកនេះ ថា កិច្ចពិភាក្សា គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់អន្តរជាតិ ដើម្បីបញ្ចប់សង្គ្រាម ហើយមានបំណងព្រមព្រៀងលើការបញ្ឈប់អំពើហិង្សា ការទទួលបានជំនួយមនុស្សធម៌ដ៏ទូលំទូលាយ និងយន្តការមួយដើម្បីពិនិត្យ និងធានាបានការអនុវត្ត។

លោក Perriello បាននិយាយកាលពីថ្ងៃចន្ទថា ទោះបីជាកិច្ចចរចាដែលបានសម្របសម្រួល រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស(RSF) ពុំអាចទៅរួចក៏ដោយ ក៏កិច្ចពិភាក្សានឹងបន្តទៅមុខជាមួយអ្នកជំនាញបច្ចេកទេស និងអ្នកសង្កេតការណ៍ រួមទាំងសហភាពអាហ្រ្វិក អារ៉ាប់រួម និងប្រទេសអេហ្ស៊ីប ស្តីពីការបង្កើតផែនការសកម្មភាព ដើម្បីបង្ហាញដល់ ភាគីទាំងអស់។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm