ប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាស(Luis Arce) កាលពីថ្ងៃចន្ទ បានបង្ហាញពីបញ្ហាប្រឈមជាច្រើន ចំពោះរដ្ឋមន្ត្រីរបស់លោក ដែលទទួលបន្ទុកអ៊ីដ្រូកាបូន ការងារ និងការអភិវឌ្ឍន៍ជនបទ ដោយនិយាយថា មន្ត្រី ដែលមិនបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេវាសាធារណៈ គួរតែត្រូវបានកំណត់អត្តសញ្ញាណ និងបណ្តេញចេញ។

លោកប្រធានាធិបតី បាននិយាយអំឡុងពេលពិធីមួយនៅទីស្នាក់ការរដ្ឋាភិបាលថា «យើងជារដ្ឋធំមួយ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានការប្តេជ្ញាចិត្តដូចគ្នានោះទេ ការជឿជាក់ដូចគ្នាដើម្បីធ្វើការដោយដៃស្អាត នោះគឺជាអ្នកដែលយើងត្រូវកំណត់អត្តសញ្ញាណ។
នៅក្នុងព្រឹត្តិការណ៍នោះ លោក Arce បានជ្រើសរើសរដ្ឋមន្ត្រីទទួលបន្ទុកអ៊ីដ្រូកាបូនម្នាក់ រដ្ឋមន្ត្រីការងារម្នាក់ និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទម្នាក់។

លោកបានជំរុញឲ្យរដ្ឋមន្ត្រី ដែលទើបតែងតាំងថ្មី ធ្វើការដោយសុចរិតភាព និងច្រានចោលអំពើពុករលួយ « គណៈរដ្ឋមន្ត្រីដែលនៅសេសសល់ នៅកាន់តំណែងដដែល»។
ការរុះរើគណៈរដ្ឋមន្ត្រី ធ្វើឡើង ក្នុងពេលមានការខ្វះខាតប្រេងឥន្ធនៈ និងបញ្ហាប្រឈមនានា ទាក់ទងទៅនឹងការប្រែប្រួលអត្រាប្តូរប្រាក់។