លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការផ្សាយផ្ទាល់ជាសាធារណៈ បើកវាំងនននយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលបន្តបំផុសចលនាក្បត់ជាតិដដែលៗ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
តាមរយៈវីដេអូផ្សាយផ្ទាល់ ក្រោមប្រធានបទ «យុវជន សង្គម និងនយោបាយ» លោក ហេង សំណាង បានបើកវាំងនន នយោបាយខ្មៅកខ្វក់របស់ជនក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុកដែលបន្តបំផុសចលនាក្បត់ជាតិដដែលៗ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
លោក ហេង សំណាង បានចាត់ទុកចលនារបស់ក្រុមប្រឆាំង ដែលជំទាស់ និងបន្តបំផុសព័ត៌មានក្លែងក្លាយអំពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្ម គឺជាចរន្តនយោបាយជ្រុលនិយមទុច្ចរិត ញុះញង់ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
តាមរយៈវីដេអូផ្សាយផ្ទាល់ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនរួមគ្នាកម្ចាត់ចោលនូវមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែមានបំណងបំផ្លាញសន្ដិភាព និងបង្កភាពវឹកវរដល់ប្រទេសកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា
