ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់ ដែលកំពុងភៀសខ្លួនពីមីយ៉ាន់ម៉ា បានស្លាប់នៅក្នុងការវាយប្រហារ

2024/08/13 09:29:53 pm        95

ការភ័យខ្លាចជាថ្មីនៃការបោសសម្អាតជនជាតិភាគតិចប្រឆាំងនឹងសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ា កំពុងកើនឡើង បន្ទាប់ពីមានរបាយការណ៍ថាមនុស្សរាប់រយនាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ដោយការវាយប្រហារយានដ្រូន ខណៈពេលកំពុងភៀសខ្លួនពីអំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិចសហភាពមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។

វីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងត្រូវបានកំណត់ទីតាំងភូមិសាស្ត្រដោយសារព័ត៌មាន CNN បានបង្ហាញសាកសពជាច្រើននៅពាសពេញច្រាំងភក់នៃទន្លេ ណាហ្វ (Naf) ដែលខណ្ឌចែកមីយ៉ាន់ម៉ា ពីបង់ក្លាដែស។ សាកសពបុរស ស្ត្រី និងកុមារអាចត្រូវបានគេឃើញនៅរាយប៉ាយពាសពេញដី។

សាក្សី និងសកម្មជនរ៉ូហ៊ីងយ៉ាបានប្រាប់សារព័ត៌មាន CNN ថា ការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃទី០៥ ខែសីហា នោះបានត្រូវចំជនស៊ីវិលដែលកំពុងភៀសខ្លួនចេញពីការប្រយុទ្ធ និងអំពើហិង្សានៅក្នុងភូមិរបស់ពួកគេក្នុងទីក្រុង មួងដាវ (Maungdaw) ភាគខាងជើងរដ្ឋរ៉ាឃីន។ ពួកគេបន្ថែមថា គ្រួសារជនភៀសខ្លួនទាំងនោះកំពុងតែរង់ចាំឆ្លងទន្លេទៅបង់ក្លាដែស នៅពេលការវាយប្រហារកើតឡើង។

របាយការណ៍ដែលមិនបានបញ្ជាក់នោះដាក់ចំនួនអ្នកស្លាប់មានប្រហែល ២០០នាក់ ហើយប្រសិនបើមានការបញ្ជាក់ នោះនឹងក្លាយជាការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយប្រឆាំងនឹងជនស៊ីវិលនៅក្នុងសង្គ្រាមស៊ីវិលរយៈពេល ៣ឆ្នាំរបស់មីយ៉ាន់ម៉ា ដែលបានផ្ទុះឡើងបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ របស់យោធា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm