អង្គការផ្ទះបាយកុមារទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

2021/09/10 02:08:33 am        354

ភ្នំពេញ ៖ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់ថវិកា១០លានរៀល ម៉ាស៥កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះបន្ទាប់ពីបានទស្សនាកិច្ចនៅបរិវេណអង្គការផ្ទះបាយកុមារ ជាមួយនិងមានការណែនាំ ពីរបៀបរបប នៃការរបស់នៅ ការងារ ការបែងចែកអាហារជូនដល់កុមារ និងគម្រោងផែនការថ្មី ដើម្បីជួយកុមារតាមទីសាធារណៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរទី១កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ សួរសុខទុក្ខ ការនឹករលឹក និងក្តីអាណិតស្រលាញ់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកុមារទាំងអស់។ ជាពិសេសបន្ដជំរុញលើកទឹកចិត្ដដល់កុមារ នៅក្នុងអង្ករការនេះត្រូវខិតខំរៀនសូត្រ និងថែរក្សាសុភាពអោយឱ្យបានល្អ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការផ្ទះបាយកុមារ ដែលបានជួយជាស្បៀងអាហាររាល់ថ្ងៃ ដល់កុមារដែលមានជីវភាពខ្វះខាត។

 ខណៈនោះដែរលោកជំទាវមានក្តីរំភើបរីករាយ នៅពេលដែលបានស្តាប់ប្រវត្តិកុមារីកំព្រាគ្មានទីពឹង ដែលបានក្លាយជាយុវនារី បានរៀនសូត្រនិងបានទៅសិក្សានៅក្រៅប្រទេសថែមទៀត ព្រមទាំងកុមារផ្សេងៗទៀត។ លោកជំទាវសូមអរគុណជាអនេក ចំពោះ លោក ង៉ូវ ឈីវ ប្រធានអង្គការ ដែលបានជួយជ្រោមជ្រែង និងបណ្តុះបណ្តាលកុមារតាមសាធារណៈ ដែលមានមានចំនួន៨តំបន់ក្នុងរាជធានីភ្នំពេញ និង៣តំបន់ទៀតក្នុងខេត្តកំពង់ស្ពឺ អោយមានអាហារហូបចុកគ្រប់គ្រាន់ និងបានសិក្សារៀនសូត្រដូចកុមារទូទៅ។

លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវថវិកា និងគ្រឿងឧបភោគបរិភោគទាំងនេះ ដល់អង្កការផ្ទះបាយកុមារ។ លោកបន្ថែមទៀតថា បច្ចុប្បន្នអង្គការផ្ទះបាយកុមារ បានប្តូរពីការចំអិនអាហារឲ្យកុមារញាំនៅផ្ទះបាយកុមារ ទៅជាយកស្បៀងអាហារទាំងនោះ ទៅចែកជូនកុមារដល់លំនៅដ្ឋានកុមារវិញម្តង ក្នុងន័យដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមជម្រាបថាអំណោយដែលផ្តល់ជូននាពេលនេះទាំងអស់រួមមាន៖ អង្ករ៣តោន, មី២០០កេស, ត្រីខ១៥កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ២០យួរ អំបិល១០០គីឡូក្រាម ប្រេងឆា៣កេស ទឹកបរិសុទ្ធ២០កេស ភេសជ្ជៈ ១០០កេស ម៉ាស់ចំនួន៥កេស និងថវិកា ១០.០០០.០០០រៀល៕អត្ថបទ ៖ ងីម


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm