អភិបាលតំបន់ស្តីទី Alexey Smirnov បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន តាមរយៈវីដេអូលីងថា ជោគវាសនារបស់មនុស្សប្រហែល ២.000 នាក់នៅក្នុងស្រុកចំនួន២៨ ដែលគ្រប់គ្រងដោយសត្រូវនៅក្នុងតំបន់ Kursk មិនត្រូវបានដឹងច្បាស់នោះទេ។

លោក បាននិយាយថា៖«សហគមន៍ចំនួន ២៨ គឺស្ថិតនៅក្នុងតំបន់នោះ (គ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន» មានមនុស្សប្រហែល ២.000នាក់ ដែលជោគវាសនារបស់ពួកគេ មិនត្រូវបានដឹងឡើយ។

លោក Smirnov បានកត់សម្គាល់ថា ថ្មីៗនេះចំនួននៃការវាយប្រហារដោយរ៉ុក្កែត និងយានដ្រូន បានកើនឡើង។ មន្ត្រីរូបនេះ បានបញ្ជាក់ថា៖«គ្រាប់រ៉ុក្កែតចំនួន ១៩៤ គ្រាប់ និងយានដ្រូន បានបាញ់ឆ្ពោះទៅកាន់តំបន់នេះ ហើយ យានដ្រូនចំនួន ១៤៧គ្រឿង ត្រូវបានបាញ់ទម្លាក់» ។
ការវាយប្រហារទ្រង់ទ្រាយធំមួយលើតំបន់ Kursk ដោយកងទ័ពអ៊ុយក្រែន ត្រូវបានចាប់ផ្តើម កាលពីថ្ងៃទី៦ ខែសីហា។ ការប្រកាសអាសន្នពីការវាយប្រហារតាមអាកាស ត្រូវបានប្រកាសម្តងហើយម្តងទៀត ក្នុង តំបន់។ ជាលទ្ធផលនៃការវាយប្រហារនេះ អ្នកស្រុក១២នាក់ ត្រូវបានសម្លាប់។ យោងតាមទិន្នន័យចុងក្រោយនេះ មនុស្ស១២១នាក់ បានរងរបួស ក្នុងនោះមានកុមារ ១០នាក់។ មនុស្ស ៦៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ ១៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសកម្មភាពយោធា នៅក្នុងតំបន់ Kursk របបទីក្រុងគីវ បានបាត់បង់ទាហានរហូតដល់ ១.៦១០ នាក់ រថក្រោះចំនួន ៣២គ្រឿង និងរថពាសដែកចំនួន ២៣គ្រឿង។