លោក Risto Lohi អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃការិយាល័យស៊ើបអង្កេតជាតិរបស់ប្រទេសហ្វាំងឡង់ បាននិយាយថា ប្រទេសហ្វាំងឡង់រួមគ្នាជាមួយអេស្តូនី នឹងបង្ហាញលទ្ធផលនៃការស៊ើបអង្កេតលើឧប្បត្តិហេតុ និងមូលហេតុនៃការខូចខាតបំពង់បង្ហូរឧស្ម័ន Balticconnector នៅសមុទ្របាល់ទិក នៅក្នុងរដូវស្លឹកឈើជ្រុះ ដោយកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នៅតែបន្ត។

សារព័ត៌មាន Helsingin Sanomat បានដកស្រង់សម្តីលោកថា៖«អាជ្ញាធរហ្វាំងឡង់ និងអេស្តូនី កំពុងសហការជាមួយអាជ្ញាធរចិនលើករណីនេះ។ សម្ភារៈត្រូវបានផ្លាស់ប្តូរ ហើយមានការវិវឌ្ឍន៍ក្នុងការស៊ើប អង្កេត។ និតិវិធីនៃការផ្តល់ជំនួយផ្នែកច្បាប់ដល់អាជ្ញាធរចិន នៅតែបន្ត»។

របាយការណ៍បាននិយាយថា ការិយាល័យស៊ើបអង្កេតជាតិ នឹងមិនធ្វើអត្ថាធិប្បាយលើដំណាក់កាលនៃការស៊ើបអង្កេតនោះទេ លទ្ធផលនឹងត្រូវបានប្រកាសរួមគ្នាជាមួយអាជ្ញាធរអេស្តូនី មិនមុនរដូវស្លឹកឈើជ្រុះនោះទេ។
សារព័ត៌មាន SCMP របស់ហុងកុងបាននិយាយកាលពីថ្ងៃចន្ទដោយសំដៅទៅលើប្រភពរបស់ខ្លួនថា ទីក្រុងប៉េកាំង បានទទួលស្គាល់ថា នាវាNewnew Polar Bear របស់ចិន បានបំផ្លាញបំពង់បង្ហូរឧស្ម័ន BalticConnector នៅសមុទ្របាល់ទិក ដោយនិយាយថា វាជាឧបទ្ទវហេតុមួយ។
ប្រភពបាននិយាយថា បន្ទាប់ពីធ្វើការស៊ើបអង្កេត ទីក្រុងប៉េកាំង បានចែករំលែកការរកឃើញរបស់ខ្លួនជាមួយអាជ្ញាធរហ្វាំងឡង់ និងអេស្តូនី។