ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា អ៊ុយក្រែន នឹងទទួលបាន«ការឆ្លើយតបយ៉ាងស័ក្តិសម»សម្រាប់ការលុកលុយចូលទឹកដីរុស្ស៊ី ហើយកងកម្លាំងរុស្ស៊ី នឹង«បណ្តេញសត្រូវចេញឲ្យអស់»។
នៅក្នុងកិច្ចប្រជុំជាមួយអភិបាលតំបន់ និងមន្ត្រីផ្សេងទៀត កាលពីថ្ងៃចន្ទ លោក ពូទីន បាននិយាយថា ការខាតបង់ បាននិងកំពុងកើនឡើងយ៉ាងខ្លាំងសម្រាប់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន ជាពិសេសក្នុងចំណោមអង្គភាពដែលមានសមត្ថភាពបំផុតដែល «ខ្មាំងសត្រូវ» បានបញ្ជូនទៅកាន់ព្រំដែនរបស់ខ្លួននោះ។
លោក បាននិយាយថា៖«ខ្មាំងសត្រូវប្រាកដជានឹងទទួលបានការឆ្លើយតបដ៏ស័ក្តិសម ហើយគ្មានអ្វីគួរឲ្យសង្ស័យទេថា យើងនឹងសម្រេចបាននូវគោលបំណងទាំងអស់របស់យើង»។
អភិបាលតំបន់ Kursk ដែលអ៊ុយក្រែន បានចូលកាលពីថ្ងៃអង្គារសប្តាហ៍មុន បានប្រាប់លោក ប្រធានាធិបតី ពូទីនថា ទាហានអ៊ុយក្រែនឥឡូវគ្រប់គ្រងភូមិចំនួន ២៨ នៅទីនោះ។
លោកបាននិយាយថា ទាហានអ៊ុយក្រែន បានចូលទៅក្នុងតំបន់នេះ ចម្ងាយ ១២ គីឡូម៉ែត្រ។
លោក Smirnov បានប្រាប់លោក ពូទីន ថា អ៊ុយក្រែនគ្រប់គ្រងភូមិចំនួន ២៨ នៅក្នុងតំបន់នេះ។
លោក បានបញ្ជាក់ថា៖«ស្ថានភាព នៅតែលំបាក។
លោក ពូទីន បាននិយាយថា៖«ក្រសួងការពារជាតិ នឹងរាយការណ៍ពីជម្រៅ និងទទឹង» ហើយសុំឲ្យក្រសួងនេះ «ប្រាប់យើងអំពីស្ថានភាពសង្គម និងសេដ្ឋកិច្ច និងរបៀបដែលប្រជាជន ត្រូវបានជួយសង្គ្រោះ ។
លោក Smirnov បានបញ្ជាក់ប្រាប់លោក ពូទីន ថា ពលរដ្ឋរុស្ស៊ីប្រហែល ២.០00 នាក់ នៅតែស្ថិតក្នុងតំបន់ដែលកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន នៅទីក្រុង Kursk ។