កម្ពុជា និងទីក្រុងសានថូវ បង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគីផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា

2024/08/13 10:29:36 pm        646

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងគណៈប្រតិភូមកពីរដ្ឋបាលទីក្រុងសានថូវ ប្រទេស​ចិន បានសហការគ្នារៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ក្នុង​គោលបំណងដើម្បីរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៏ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​។

សន្និសីទនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅអគារ City Hall កោះពេជ្រ ក្រោមវត្តមានរបស់ ឯកឧត្តម សេង វណ្ណៈ អភិបាលរង នៃគណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ , ឯកឧត្តម ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយ​ស​ជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បាន​ជំរាប​ជូន​អង្គប្រជុំឲ្យបានជ្រាបថា កម្ពុជា ជាប្រទេសសមាជិកអាស៊ាន ដែលមាន​គោល​នយោបាយ​សេដ្ឋកិច្ច​បើក​ចំហរកម្រិតខ្ពស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគុណសម្បត្តិចម្បងៗដូចជា មាន​ទីតាំងភូមិសាស្រ្តដ៏ល្អប្រសើរ គ្មានខ្យល់ព្យុះ មិនមានគ្រោះរញ្ជួយដី ឬគ្រោះ​មហន្ត​រាយ​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​នោះ​ទេ ហើយស្ថានការណ៍នយោបាយគឺមានស្ថិរភាព គ្មានការគ្រប់គ្រង​លើ​ការ​ប្តូរ​រូបិយប័ណ្ណ និងទទួលបានការអនុគ្រោះពន្ធអាករជាច្រើន ហើយក៏ជាប្រទេសដ៏មានសារសំខាន់មួយក្នុងការជំរុញការកសាងនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ផងដែរ។

លោកអ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌នាពេលនេះ មិនត្រឹមតែបានចងសម្ព័ន្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងគណៈប្រតិភូសហគ្រាសសានថូវ និងសហគ្រាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្រេចនូវការចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជមរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តការ រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងសានថូវ ក្នុងការជំរុញនូវការបំពេញបន្ថែមលើវិស័យនានានៃទីក្រុងទាំងពីរ ដើម្បីនាំផលប្រយោជន៍ដល់ភាគីទាំងសងខាង។

លោក វិន ចានពីង (WEN ZHAN BIN) លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ បានគូសបញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា កិច្ចប្រជុំផ្លាស់ប្តូរនេះ មានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការអភិវឌ្ឍន៍កន្លែងទាំងពីរ និងសម្រេចបាននូវវិបុលភាពរួម។ លោកបានឲ្យដឹងថា ទីក្រុងសានថូវ និងទីក្រុងភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងផ្លាស់ប្តូរមិត្តភាព ដើម្បីបង្កើនគុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការ សានថូវ-កម្ពុជា និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន។ លោកបានណែនាំក្រុមហ៊ុនជាង១២០ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រិនក្នុងប្រទេសកម្ពុជា មកទស្សនាទីក្រុងសានថូវ រីករាយនឹងទេសភាពដ៏ស្រស់ស្អាត និងភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់។

លោកបានបន្ថែមថា លើសពីនេះ សន្និសីទធុរកិច្ច Chaozhou ពិភពលោកលើកទី១០ នឹងប្រារព្ធឡើងនៅទីក្រុងសានថូវ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសន្និសីទប្រចាំឆ្នាំរបស់សហព័ន្ធ Chaozhou អន្តរជាតិលើកទី២២ នឹងប្រព្រឹត្តទៅក្នុងពេលជាមួយគ្នាដោយស្មោះស្ម័គ្រនឹងអញ្ជើញបងប្អូនអ្នកភូមិ និងមិត្តភក្តិដែលចូលរួមក្នុងសន្និសីទនេះ។

   ឯកឧត្ដម សេង វណ្ណៈ ក្នុងឱកាសនោះក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជន ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ ពិសេសគណៈប្រតិភូទីក្រុង សានថូវនៃសាធារណរដ្ឋប្រជាមានិតចិន គួរធ្វើការសិក្សា ពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាព អនុគ្រោះខ្ពស់ និងបរិយាកាសវិនិយោគដ៏គាប់ប្រសើរនេះ ពិសេសចំពោះមុខ រាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុង នៃប្រទេស ក្បែរខាង តាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម។

សូមបញ្ជាក់ថា ក្នុងសន្និសីទនេះដែរ ក៏មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី សេចក្តីព្រាងការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រាជធានីភ្នំពេញ និងទីក្រុងសានថូវ ផងដែរ រួមមានដូចជា៖

១.ភាគីទាំងពីរបានឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគយល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។ល។

២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែល យកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

៣. ក្រោយពេលអនុស្សរណៈនេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។

៤. អនុស្សរណៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល ៥ ឆ្នាំ។ អំឡុងពេល ៦ខែមុនផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគីមួយណាស្នើឱ្យបញ្ចប់ អនុស្សរណៈនេះនឹងបន្តមានសុពលភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm