លោកស្រី Hasina ជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួននៅបង់ក្លាដែស បង្ហាញកម្លាំងជាសាធារណៈ

2024/08/14 04:45:10 pm        205

នាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រី សេក ហាស៊ីណា (Sheikh Hasina) កាលពីថ្ងៃអង្គារ (១៣ សីហា) បានស្នើឱ្យអ្នកគាំទ្ររបស់ខ្លួនបង្ហាញពីភាពរឹងមាំ និងកម្លាំងរបស់ពួកគេជាសាធារណៈនៅចុងសប្តាហ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីតុលាការបានសម្រេចថា ការស៊ើបអង្កេតករណីឃាតកម្មប្រឆាំងនឹងលោកស្រីដែលពាក់ព័ន្ធនឹងភាពចលាចលកាលពីខែមុន អាចដំណើរការបាន។

លោកស្រី Hasina វ័យ ៧៦ឆ្នាំ បានភៀសខ្លួនកាលពីសប្តាហ៍មុនទៅកាន់ប្រទេសឥណ្ឌា ខណៈក្រុមបាតុករបានសម្រុកតវ៉ាក្នុងទីក្រុងដាកា ដែលនាំឱ្យបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ឆ្នាំរបស់លោកស្រី។ មនុស្សជាង ៤៥០នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់របួសក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នៃភាពចលាចលនោះ។

លោកស្រី Hasina បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់អ្នកសារព័ត៌មានតាមរយៈកូនប្រុសរបស់ខ្លួនថា «ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រឱ្យប្រារព្ធទិវាជាតិនៃការកាន់ទុក្ខនៅថ្ងៃទី១៤ ខែសីហា ដោយការគោរព និងឱឡារិក»។ លោកស្រីបានស្នើឱ្យអ្នកគាំទ្រនាំគ្នា «អធិស្ឋាន» នៅលំនៅឋានកុមារភាពរបស់ខ្លួនក្នុងរដ្ឋធានីដាកា និងបង្ហាញភាពរឹងមាំរបស់ពួកគេ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារនេះគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោកស្រី Hasina ចាប់តាំងពីការលាលែងពីតំណែង។ លោកស្រីក៏បានទាមទារឱ្យមានការស៊ើបអង្កេតលើការសម្លាប់ និងអំពើឧក្រិដ្ឋកម្មផ្សេងទៀតក្នុងអំឡុងពេលចលាចលដែលបានបង្ខំឱ្យលោកស្រីចេញពីតំណែង ដោយពិរុទ្ធជនត្រូវតែ «កំណត់អត្តសញ្ញាណ និងផ្តន្ទាទោស»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm