ប្រធានសមាគមអ្នកច្បាប់៖ ឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេ​ដែលថា​កិច្ច​សហប្រតិបត្តិការ​តំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឱ្យបាត់បង់ទឹកដី

2024/08/14 05:06:20 pm        551

ភ្នំពេញ៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា ឈរ​លើ​មូល​ដ្ឋាន​ច្បាប់ គឺពិតជាពុំអាចទៅរួចនោះឡើយ ចំពោះការលើកឡើងថា កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ធ្វើឱ្យបាត់បង់ទឹកដី។

លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានសរសេរក្នុងបណ្តាញសង្គម Facebook របស់សមាគម​អ្នក​ច្បាប់​​​នៅ​ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា កម្ពុជាជាប្រទេសឯករាជ្យ និងមាន​អធិប​តេយ្យ​​ពេ​ញ​លេញក្នុងការសម្រេចលើព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ កិច្ច​សហប្រតិបត្តិការ​តំបន់អភិវឌ្ឍន៍ត្រីកោណ គឺជាចំណែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយ​បើ​ឈរ​លើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។

លោកបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាព​គ្នាកំណត់​ព្រំដែន​ខណ្ឌ​សីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធាន​អន្តរជាតិ​ថែម​ទៀត​ផង។ ផ្អែកតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ ការដោះស្រាយ​សម្រប​សម្រួល​ដោយ​សន្តិ​វិធី​លើ​បញ្ហា​កំណត់ និងបោះបង្គោលព្រំដែន គឺជាអ្វីដែល​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​លោក​ប្រកាន់​យក ហើយបាន និងកំពុងធ្វើ។

«ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កងទ័ពកម្ពុជាបាន និងកំពុ​ង​ឈរ​ជើង​ការពា​​រ​ព្រំដែន​ទឹក-ដី របស់ខ្លួនយ៉ាងរឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខេត្តទាំង ៤ ដែលស្ថិត​ក្នុង​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រី និងខេត្តផ្សេងៗទៀត បាននិងកំពុង​ស្ថិត​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ហើយនឹងបន្តជានិរន្តរ៍ដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា តាមឋានានុក្រមរចនាសម្ព័ន្ធរដ្ឋបាល ចាត់​តាំង និងជ្រើសតាំង ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានខាងក្រោម ស្របតាមច្បាប់ជាតិ មិនមែន​គ្រប់​គ្រង​ដោយបរទេសណាមួយឡើយ ហើយរឹតតែនឹង​មិន​អាច​គ្រប់​គ្រង​ដោយ​បរទេស​ណាមួ​យ​ដែរ​នា​ពេលអនាគត ព្រោះផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​គណបក្ស​ប្រជាជនកម្ពុជាឈ្នះឆ្នោតកាន់ចង្កូតដឹកនាំជាតិ គឺមានឆន្ទៈខ្ពស់​ធានា​ការពារ​រក្សា​ព្រំដែន​ទឹក-ព្រំដែនដី ជូនជាតិ មាតុភូមិ និងប្រជាជន បើទោះក្នុងតម្លៃណាក៏ដោយ រាជ​រដ្ឋាភិបាលកម្ពុជា បានសន្យាថានឹងរក្សាឱ្យបាន»។ នេះជាការគូសបញ្ជាក់របស់លោក ព្រហ្ម វិចិត្រ​អក្ខរា។

លោកបន្តថា ឈរលើឆន្ទៈខ្ពស់ និងមូលដ្ឋានការពារទឹកដីដ៏រឹងមាំនេះ ការ​បើក​ចំហរ​ទ្វារ​ប្រទេស​ស្រូប​យកអ្នកវិនិយោគ អ្នកជំនួញ និងអ្នកទេសចរមកក្នុងប្រទេស ជាពិសេសការបង្ក​លក្ខណៈ​ងាយ​ស្រួល ព្រមទាំងការលើកទឹកចិត្តផ្សេងៗដល់ពួកគេ។ ក្នុងក្របខ័ណ្ឌច្បាប់ ទោះក្នុងទម្រង់​ជា​តំបន់​អភិវឌ្ឍន៍​ក្តី ឬក្នុងរូបភាពជាការវិនិយោគផ្សេងៗទៀតក្តី គឺជាសេចក្តីប្រាថ្នា​របស់​ពលរដ្ឋ​គ្រប់​រូប ព្រោះវាបានផ្តល់ផលជាវិជ្ជមាន តាមរយៈការបង្កើតមុខរបរ ការបង្កើតការងារ ការបង្កើត និង​ការ​បង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជាតិទាំងមូល។

សម្រាប់លោក ព្រហ្ម វិចិត្រអក្ខរា ប្រជាពលរដ្ឋកម្ពុជាមានជំនឿជឿជាក់លើការដឹកនាំរបស់​រាជ​រដ្ឋាភិបាល ក្នុងការធានាការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ និងបូរណភាពទឹកដី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm