ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងខេត្តប៉ិញភឿក​ ប្រទេសវៀតណាម​ ជាព្រំដែនសន្តិភាព​ក្រោមក្របខណ្ឌ CLV

2024/08/14 05:17:16 pm        394

បន្ទាប់ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និង ជា​ប្រធាន​ព្រឹទ្ធសភា បានផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា ឡាវ វៀតណាម រយៈពេល២៥ឆ្នាំមកនេះ ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង ៤ របស់​កម្ពុជា កំពុងទទួលបានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ពន្ធ័ ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការកសាងបានព្រំដែនសន្តិភាពយ៉ាងរឹងមាំជាមួយនឹងប្រទេសក្បែរខាង។

ឯកឧត្តម​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ បានថ្លែងបញ្ជាក់ថា​ តាមរយៈកិច្ចសហប្រតិបត្តិការ​ តំបន់អភិវឌ្ឍត្រីកោណCLV រយៈពេល២៥​ ខេត្តមណ្ឌលគិរី​មានការអភិវឌ្ឍរីកចម្រើន​ ទាំងសេដ្ឋកិច្ច​ សង្គម​ ជីវភាពរស់នៅរបស់ប្រជាពលប្រសើរឡើង។ ជាក់ស្តែងស្រុកកែវសីមា​ ព្រំដែនទ្វេភាគី​ ជាប់ទៅនឹង​ ស្រុកបួរដ៊ូប​ ខេត្តប៉ិញភឿក​ ប្រទេសវៀតណាម​ មានការបោះបង្គោលព្រំដែនយ៉ាងរឹងមាំ​ មានកសាងហេដ្ឋារចនា​សម្ព័ន្ធ​ តភ្ជាប់ ព្រំដែន​នៃប្រទេសទាំង២យ៉ាងរឹងមាំ បន្ថែមលើសពីនោះ​ សកម្មភាពការដោះដូរទំនិញ​ និង ការឆ្លងចេញចូលរបស់ប្រជាជន នៃ ប្រទេសទាំង២​ មានការគោរពទៅតាមច្បាប់ត្រឹមត្រូវ​ គ្មានការឈ្លានពាន​ កាត់ទឹកដីកម្ពុជាទៅអោយប្រទេសវៀតណាមនោះឡើយ។

ឯកឧត្តម ថង សាវុន បានបន្ថែមទៀតថា ប្រជាពលរដ្ឋ ពីគ្រប់ទិសទី អាចធ្វើដំណើរមកកាន់​ខេត្ត​មណ្ឌលគិរី ដើម្បីពិនិត្យមើលទីតាំងព្រំដែន និង ស្ថានភាពរស់នៅដោយផ្ទាល់របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ដើម្បីកុំអោយមានការបារម្ភរឿងបាត់បង់ទឹកដី ដែលក្រុមមួយក្តាប់តូច កំពុងព្យាយាម​បង្ក​ចលាចល។ ឯកឧត្តមអភិបាលខេត្តបានថ្កោលទោសចំពោះក្រុមអគតិទាំងនោះ ហើយ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំខេត្ត ប្តេជ្ញាការពារ ចំពោះដែនអធិបតីភាពទឹកដី និង បន្តជឿជាក់លើការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាលដែលកំពុងដឹកនាំដោយសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានព្រំដែនទ្វេភាគីជាមួយប្រទេសវៀតណាមចំនួន៤ច្រក គឺទី១ ច្រកឡាប៉ាខេ ស្រុកកែវសីមា ជាប់ជាមួយ ស្រុកបួដ៊ូប ខេត្តប៉ិញភឿក ច្រកទី២ គឺដាក់ដាំ ភ្ជាប់ស្រុកអូររាំង ទៅស្រុកដាក់ណុង ច្រកទី៣ គឺ ណាំលៀ ភ្ជាប់ស្រុកពេជ្រាដា ទៅ ស្រុក ដាក់ម៉ិល និង ច្រកទី៤ គឺ ជីមៀត ដែលមិនទាន់ដំណើរការនៅឡើយ។ រីឯការងារបោះបង្គោលព្រំដែនសម្រាប់ខេត្តមណ្ឌលគីរី សម្រេចបានប្រមាណជាង ៩០ភាគរយ៕ អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm