រថយន្តកូរ៉េធុនធំ បើកបុកម៉ូតូ​បណ្ដាលឲ្យ​បុរសម្នាក់​ផ្ទប់​នឹងរថយន្តស្តារិច​មួយគ្រឿងទៀត​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ

2021/09/10 05:13:03 pm        832

ភ្នំពេញ ៖ រថយន្តកូរ៉េធុនធំមួយគ្រឿង បើកបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូធូដេមួយគ្រឿង ទៅផ្ទប់ជាមួយរថយន្តស្តារិចមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹកទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុង ភូមិជ្រះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ណេត ចាន់បុត្រ អាយុ ២៦ឆ្នាំ ស្នាក់នៅ ម្ដុំសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានឪពុកឈ្មោះ ណេត ស៊ីឌីម អាយុ ៦០ឆ្នាំ និងម្តាយឈ្មោះ អៀង ចាន់ណារី អាយុ៥៨ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់​បើក​រថយន្ត​កូរ៉េធន់ធំមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D-7872​ បើកតាមបណ្តោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់កែងផ្លូវសម្តេចជាស៊ីម រថយន្តក៏បត់ស្តាំទៅកើត​តាមផ្លូវ​សម្តេចជាស៊ីម ក៏ជ្រុលចង្កូតទៅបុកម៉ូតូធូដេមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IV-8488ដែលបើកតាមបណ្តោយផ្លូវសម្តេចជាស៊ីម ទិសដៅពីកើតទៅលិចបុកផ្ទប់​ទៅ​និងរថយន្តស្តារិច​មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BJ-1721 ដែលបើកពីក្រោយស្របទិសដៅ​ជាមួយម៉ូតូធូដេ បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូធូដេស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកម៉ូតូរងការខូច រីឯរថយន្តកូរ៉េធន់ធំរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្ត និង រថយន្តស្តារិចរងការខូចខាតផ្នែកខាងមុខដូចគ្នា ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំង២ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់​ទីតាំងកើតហេតុទាក់ទងឲ្យសមត្ថកិច្ចជំនាញ មកវាស់វែងយករថយន្តទាំង២គ្រឿង​និងម៉ូតូមួយ​គ្រឿង​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តទាំង២ ចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់នៅពេលក្រោយ ៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm