អ្នកវិភាគស៊ើបការណ៍សម្ងាត់កងទ័ពអាមេរិក ផ្តល់ចម្លើយពីភាពមានទោស ក្នុងការលក់ព័ត៌មានសម្ងាត់យោធាទៅឲ្យចិន

2024/08/14 07:33:01 pm        173

ក្រសួងយុត្តិធម៌ បាននិយាយថា អ្នកវិភាគស៊ើបការណ៍សម្ងាត់របស់កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៣ ខែសីហា បានផ្តល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ពីបទសមគំនិតក្នុងការលក់ព័ត៌មានសម្ងាត់យោធាទៅឱ្យប្រទេសចិន។ លោក Korbein Schultz ត្រូវបានចោទប្រកាន់កាលពីខែមីនា ពីបទសមគំនិតក្នុងការបង្ហាញព័ត៌មានការពារជាតិ ការបញ្ចេញអត្ថបទការពារជាតិ និងទិន្នន័យបច្ចេកទេសដោយគ្មានអាជ្ញាប័ណ្ណ និងការស៊ីសំណូករបស់មន្ត្រីសាធារណៈ។

យោងតាមឯកសារចោទប្រកាន់ និងផ្តល់ចម្លើយ បានឲ្យដឹងថា លោក Schultz ជាអ្នកដែលមានសិទ្ធទទួលព័ត៌មានសម្ងាត់ បានឃុបឃិតជាមួយបុគ្គលម្នាក់ រស់នៅក្នុងទីក្រុងហុងកុង ដែលលោកត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដើម្បីប្រមូលព័ត៌មានការពារជាតិ រួមទាំងព័ត៌មានសម្ងាត់បំផុត និងទិន្នន័យបច្ចេកទេសដែលគ្រប់គ្រងការនាំចេញ ទាក់ទងនឹងប្រព័ន្ធអាវុធយោធាសហរដ្ឋអាមេរិកជាថ្នូរជាមួយប្រាក់ ។

លោក Robert Wells ជំនួយការនាយកប្រតិបត្តិរបស់ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «រដ្ឋាភិបាល ដូចជាប្រទេសចិន កំពុងដាក់គោលដៅយ៉ាងខ្លាំងក្លាទៅលើបុគ្គលិកយោធា និងព័ត៌មានសន្តិសុខជាតិរបស់យើង ហើយយើង នឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីធានាបានថា ព័ត៌មានត្រូវបានការពារ ពីរដ្ឋាភិបាលបរទេសដែលមានអរិភាព»។

ក្រសួងយុត្តិធម៌ បាននិយាយថា មុនពេលលោកត្រូវបានចាប់ខ្លួន លោកបានបញ្ជូនឯកសារយោធាជាច្រើនដែលមានលក្ខណៈរសើប និងរឹតត្បិត ប៉ុន្តែមិនត្រូវបានចាត់ថាជាឯកសារយោធាសម្ងាត់នោះទេ។

យោងតាមក្រសួងបានឱ្យដឹងថា លោក Schultz ត្រូវបានគេបង់ប្រាក់ឲ្យប្រហែល ៤២.០០០ ដុល្លារអាមេរិក សម្រាប់ព័ត៌មាន។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm