ក្រុមអ្នកតវ៉ាប្រឆាំងរាប់ពាន់នាក់ បានចេញតវ៉ាក្នុងរដ្ឋធានីប្រទេសស្លូវ៉ាគី កាលពីថ្ងៃអង្គារ ដើម្បីធ្វើបាតុកម្មប្រឆាំងចំពោះចំណាត់ការ កាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី លោក Robert Fico ក្នុងគោលនយោបាយស្តីពីយុត្តិធម៌ និងវប្បធម៌។

ក្នុងចំណាត់ការចុងក្រោយ បានធ្វើឲ្យក្រុមប្រឆាំងមានកំហឹង ខណៈរដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសស្លូវ៉ាគី លោក Martina Simkovicova បានបណ្តេញចេញនាយកមហោស្រពនិងសាលសិល្បះជាតិ កាលពីសប្តាហ៍មុន។
ក្រុមបាតុករ កាលពីពេលមុន បានប្រមូលផ្តុំគ្នាប្រឆាំងការផ្លាស់ប្តូរក្រមព្រហ្មទណ្ឌរបស់ប្រទេសស្លូវ៉ាគី និងការកែសម្រួលថ្មីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេស ដែលអ្នករិះគន់ ចាត់ទុកថាជាការរារាំងឯករាជ្យភាពរបស់ខ្លួន។

មេដឹកនាំគណបក្សប្រឆាំង បាននិយាយថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Simkovicova កំពុង បំផ្លាញស្ថាប័នវប្បធម៌ របស់ប្រទេស។
អ្នកតវ៉ាម្នាក់ នាង ដាណា បាននិយាយថា «យើងចង់បានសេរីភាព និងលទ្ធិប្រជាធិបតេយ្យ»។ នាងបាននិយាយសំដៅទៅលើនិន្នាការនៃយុវជនស្លូវ៉ាគី ដែលចាកចេញពីប្រទេសដើម្បីរកឱកាសនៅក្រៅប្រទេស ថា «ក្រុមយុវជន បានស្វែងរកឱកាសការងារនៅបរទេស ហើយខ្ញុំសោកស្ដាយខ្លាំងណាស់»។
ការនិយាយវាយប្រហារនេះ បានធ្វើឱ្យកាន់តែស៊ីជម្រៅផ្នែកនយោបាយនៅក្នុងប្រទេសអឺរ៉ុបកណ្តាលដែលមានប្រជាជនចំនួនត្រឹមតែ ៥,៤ លាននាក់។