អាស៊ី​អឺរ៉ុប​នៅ​មាន​សង្ឃឹម​ប្រជែង​កៅអី Top-8 ក្រោយ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០

2021/09/10 05:15:44 pm        114

​បាល់ទាត់៖ ក្រុម​អាស៊ី​យូ​ណាយ​ធី​ត​បាន​បន្ថែម ៣​ពិន្ទុ​ទៀតហើយ​ដើម្បី​រក្សា​ឱកាស​ប្រជែង​កៅអី Top-8 នៅក្នុង​ការប្រកួត​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ បន្ទាប់ពី​យកឈ្នះ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន AEU Sport Park កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១។​

​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​១១ នេះបានបញ្ចប់​ដោយ​ស្វិតស្វាញ​បំផុត បន្ទាប់ពី​ក្រុម​ទាំងពីរមិនអាច​បំប៉ោង​សំណាញ់​ទី​គ្នា​នៅ​វគ្គ​ទី​១។ ចំពោះ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប បានកើត​ឡើង​នៅ​នាទី​៧៥ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ​ជប៉ុន Kanta Asami បន្ទាប់ពី​បញ្ជូន​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម ស្លេះ ហាសាន។​ ​យ៉ាងណាមិញ​ក្រុម​លោក អ៊ុក សុធី ក៏បាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុបនៅ​ចុង​វគ្គ​ទី​២ ដែរ តាមរយៈ​ការបង្កើត​ឱកាស​ស៊ុត​ជាច្រើន​ដងតែ​ធ្វើ​មិនបាន​សម្រេច​ឡើយ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង។​ ​ជាមួយ​ការបន្ថែម ៣​ពិន្ទុ​នេះបានធ្វើ​ឲ្យ​អាស៊ី​អឺរ៉ុបបន្ដ​ឈរ​លេខ​៩ និង​មាន ១០​ពិន្ទុ​ក្នុង​ដៃ ដោយ​កាត់បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម​ឈរ​លេខ​រៀង​ទី​៨ គិរីវង់​សុខ​សែន​ជ័យ ២​ពិន្ទុ​ប៉ុណ្ណោះបន្ទាប់ពី​ឆ្លងកាត់ ១១​ប្រកួត​ឈ្នះ​៣ ស្មើ១ និង​ចាញ់៧។

តែ​យ៉ាងណាមិញ​គិរីវង់ហាក់​មានប្រៀប​ជាង ដ្បិត​ពួកគេ​នៅសល់ ២​ប្រកួត​ក្នុង​ជុំ​ទី​១ ពោលគឺ​ពួកគេ​ត្រូវការ​យ៉ាងច្រើន ២​ពិន្ទុ​ទៀត​ប៉ុណ្ណោះដើម្បី​បញ្ចប់​ក្ដីសង្ឃឹម​អាស៊ី​អឺរ៉ុបក្នុងការ​ប្រជែង​កៅអី Top-8។​ ​សម្រាប់ ១​ប្រកួត​ចុងក្រោយ​របស់​អាស៊ី​អឺរ៉ុបនឹងត្រូវ​ជួប​ព្រៃវែង​អេ​ហ្វ​ស៊ីនា​ថ្ងៃទី​១២ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ ខណៈ ២​ប្រកួត​ចុងក្រោយ​របស់​គិរីវង់គឺ​ត្រូវ​ជួប​ណាហ្គា​វើ​ល​ដ៏នា​ថ្ងៃទី​១១-​កញ្ញា និង​ជួប​ក្រុម​នគរបាលជាតិនា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខដែលជា​ជំនួប​ចុងក្រោយក្នុង​ជុំ​ទី​១ នៃ​លី​គ​កំពូល​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm