UN៖ កុមារជិត ៥០០លាននាក់លើពិភពលោក កំពុងប្រឈមមុខនឹងកម្ដៅខ្លាំង

2024/08/14 07:57:11 pm        141

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា កុមារជិត ៥០០លាននាក់កំពុងប្រឈមមុខនឹងកម្ដៅខ្លាំងចំនួនពីរដងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ដែលច្រើនខ្លាំងលើសមនុស្សធំ ខណៈបានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់។

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ (Unicef) បាននិយាយថា ដោយសារបម្រែបម្រួលអាកាសធាតុបន្តជំរុញសីតុណ្ហភាពនៅទូទាំងពិភពលោក កុមារម្នាក់ក្នុងចំណោមកុមារ ៥នាក់ ដែលប្រហែល ៤៦៦លាននាក់ រស់នៅក្នុងតំបន់ដែលកំពុងរងការប៉ះពាល់ «យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃដែលមានអាកាសធាតុក្តៅខ្លាំងជារៀងរាល់ឆ្នាំ» បើធៀបនឹងរយៈពេល ៦០ឆ្នាំមុន។

លើសពីនេះ កុមារបាត់បង់ការសិក្សា នៅពេលដែលសាលារៀនត្រូវបានបង្ខំឱ្យបិទដោយសារតែសីតុណ្ហភាពខ្ពស់ ដែលបានប៉ះពាល់ដល់កុមារយ៉ាងហោចណាស់ ៨០លាននាក់ក្នុងឆ្នាំ២០២៤ មកទល់ពេលនេះ។ យូនីសេហ្វ បានប្រើប្រាស់ទិន្នន័យពីថ្ងៃដែលកម្ដៅឡើងដល់ ៣៥អង្សាសេជាគោល ដោយប្រៀបធៀបសីតុណ្ហភាពជាមធ្យមក្នុងកំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ទៅនឹងទសវត្សរ៍ឆ្នាំ១៩៦០។

កុមារនៅអាហ្រ្វិកខាងលិច និងកណ្តាល រងផលប៉ះពាល់ច្រើនជាងគេ ដោយមាន ១២៣លាននាក់ ឬ ៣៩ភាគរយនៃកុមារនៅក្នុងតំបន់ កំពុងប្រឈមមុខនឹងតួលេខមួយភាគបីនៃថ្ងៃដែលមានកម្ដៅខ្លាំងជារៀងរាល់ឆ្នាំ ដែលមានសីតុណ្ហភាព ៣៥អង្សារសេ ឬខ្ពស់ជាងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm