សភាពាណិជ្ជកម្មកម្ពុជាថ្កោលទោសក្រុមប្រឆាំង ញុះញង់ បង្កប៉ះពាល់សេដ្ឋកិច្ច៤ខេត្តតំបន់ CLV DTA

2024/08/14 09:15:27 pm        133

អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា បច្ចុប្បន្នការវិនិយោគ ក្នុងក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV DTA គឺ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាននាំបណ្តាអ្នកវិនិយោគទុនជាតិ និងអន្តរជាតិច្រើនទៅវិនិយោគ ជំរុញកំណើន​សេដ្ឋកិច្ច​ទៅកាន់តំបន់៤ខេត្តរបស់កម្ពុជាហើយសភាពាណិជ្ជអំពាវនាវក្រុមប្រឆាំងបញ្ឈប់ការញុះញង់គ្រប់ទម្រង់ធ្វើឲ្យប៉ះសេដ្ឋកិច្ចតំបន់នោះ។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែ​សីហា​នេះ​ថា នៅថ្ងៃនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួល​ជួប​អង្គ​ការ​ពាណិជ្ជ​ក្រៅប្រទេសរបស់ប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ពិភាក្សាផ្តោតបង្កើន​ការ​វិនិយោគ​ទៅ​កាន់​ខេត្ត​ទាំង​បួនរបស់ប្រទេសកម្ពុជា រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ក្នុង​តំបន់​ត្រីកោណ CLV DTA ខណៈបច្ចុប្បន្ន មានក្រុមហ៊ុន​ខ្មែរ​ជា​ច្រើន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ដៃគូ​អន្តរជាតិ បាននិងកំពុងធ្វើការវិនិយោគបង្កើតរោងចក្រ កសិឧស្សាហកម្ម សណ្ឋាគារ និង​ទេសចរណ៍ជាដើម និងបានបង្កើតឱកាសការងារច្រើនដល់ពលរដ្ឋខែ្មរក្នុងតំបន់នោះ។

ឧកញ៉ាបានថ្លែងមិនពេញចិត្តចំពោះក្រុមប្រឆាំងដែលធ្វើការញុះញង់រឿងរ៉ាវ CLV ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរបស់​កូន​ខ្មែរ​នានា​នៅ​ក្នុង​តំបន់​ត្រីកោណ ​CLV នេះ។

ឧកញ៉ា គួច ផេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា លើកឡើងដែរថា ដំណើរ​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះបានទាក់ទាញវិនិយោគពីបណ្តាប្រទេសជាច្រើន សហការ​ជាមួយក្រុមហ៊ុនកូនខ្មែរផ្តោតការវិនិយោគនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ជា​ពិសេសខេត្តទាំងបួនរបស់កម្ពុជា នៅក្នុងតំបន់ CLV DTA ហើយសភាពាណិជ្ជកម្មកម្ពុជា សូម​ថ្កោល​ទោស ក្រុមជ្រុលនិយម ដែលបង្កការញុះញុង ធ្វើប៉ះពាលការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ទាំង​បួន​ខេត្ត​នោះ។

បើតាមលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៧ ខែ​ដើម​ឆ្នាំ​២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា ឡាវ មានកំណើន១០% ហើយការនាំ​ចេញ​របស់​កម្ពុជា​ ទៅកាន់ប្រទេសឡាវ កើនឡើង២៧២% ធៀបរយៈពេលដូចគ្នា ២០២៣ ហើយ​ទំហំ​ពាណិជ្ជកម្ម កម្ពុជា វៀតណាមវិញ ក៏មានការកើនឡើងប្រមាណ២៤%ផងដែរ ក្នុងនោះ កំណើន​នាំ​ចេញ​ពីកម្ពុជាទៅវៀតណាមកើនឡើងប្រមាណ៤៨% ប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣​៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm