ពលរដ្ឋខេត្តមណ្ឌលគិរីអះអាងថា មិនមានការបាត់បង់ទឹកដីដូចពាក្យចចាមអារ៉ាមនោះទេ

2024/08/14 09:53:57 pm        928

ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីដែលជាប់ព្រំដែនប្រទេសវៀតណាម បានអះអាងថា ផ្អែក​តាម​ជីវភាពរស់ជាក់ស្តែងរបស់ពួកគាត់មិនមានការបាត់បង់ទឹកដីដូចពាក្យចចាមរ៉ាមនោះទេ។

ស្របពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅ​ប្រទេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើពាណិជ្ជ និងការ​អភិវឌ្ឍ ដែលផ្ទុយពីក្រុមមួយក្តាប់តូចចោទថាបាត់បង់ទឹកដីប្រទេសកម្ពុជាតាមរយៈខេត្តទាំង៤ដែលត្រូវដាក់​បញ្ជូនក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារBTVបានចុះដល់ទីតាំង និងជួប​សម្ភាសន៍​ប្រជាពលរដ្ឋរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែល​ជាប់​នឹង​ព្រំដែន​វៀតណាមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ពួកគាត់បានឱ្យដឹងថា បើ​ប្រៀប​ធៀប​រយៈចន្លោះពីជាង១០ឆ្នាំមុនទៅ២០ឆ្នាំមុនតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ក្នុង​មណ្ឌល​គិរី​មិនមានការអភិវឌ្ឍន៍ផ្លូវ ថ្នល់ដូចពេលបច្ចុប្បន្នឡើយ ដោយសារគ្រា​នោះ​មិនទាន់​មាន​ការ​បោះបង្គោលព្រំដែននោះទេ ខណៈគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបាន​កសាង​ផ្លូវ​តភ្ជាប់​តាម​បន្ទាត់​ព្រំដែនក្នុងខេត្តមណ្ឌលគិរី​ជាប់នឹង​ប្រទេស​វៀតណាម​ប្រវែង​ជាង​៣០០​គីឡូម៉ែត្រ​នោះ​រួច​រាល់​តាមរយៈកងកម្លាំងវិស្វកម្ម។

ឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការបាត់ទឹកដីក្នុងខេត្តមណ្ឌលគិរីវិញ ប្រជាពលរដ្ឋ​ដែល​រស់​នៅ និងអាស្រ័យផលក្នុងមួយគ្រួសារដែលខ្លះមានរយៈពេលជាង២០ឆ្នាំ និងជាង១០ឆ្នាំ សុទ្ធបាន​បង្ហាញ​ការរីករាយចំពោះភាពរីកចម្រើនតាមបន្ទាត់ព្រំដែន ជាពិសេសពួកគាត់អះអាងថា មិន​មាន​ជន​ជាតិ​វៀតណាម និងទឹកដីរបស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​បាត់​បង់​ដូច​ពាក្យ​ចចាមអា​រ៉ា​ម​គេ​ចោទ​ប្រកាន់​នោះ​ទេ។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និង​ការ​អភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បាន​ធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយ​ឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm