កំណត់ត្រា​ចំនួន ៧ ដែល Cristiano Ronaldo អាច​បំបែក​បាន​នៅ Manchester United

2021/09/10 05:30:48 pm        195

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានចាប់ផ្តើម​ហ្វឹកហាត់​ជា​លើកដំបូង​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United តាំងពី​ផ្លាស់​ពី Juventus ក្នុងតម្លៃ ១៩.៨​លាន​ផោន​។ ​​Cristiano Ronaldo ទំនងជា​នឹង​អាច​បង្ហាញខ្លួន​លើកដំបូង​នៃ​ការវិល​ត្រលប់​មកវិញ​នៅពេល Manchester United ទទួល Newcastle United ចុង​សប្តាហ៍​នេះ​។​

​​ក្នុង​ការវិល​មកវិញ​នេះកីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​នឹង​បើក​ទំព័រ​នៃ​អាជីព​របស់ខ្លួន ​រួម​ជាមួយនឹង​លទ្ធភាព​ដែល​គេ​អាច​បំបែក​កំណត់ត្រា​ចំនួន ៧​។ ទី១ ក្នុង​អាជីព​ដំបូង​ជាមួយ Manchester United លើក​មុន Ronaldo ស៊ុត​បញ្ចូល​ទី​បាន ៨៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៩៦ នៅ English Premier League និង​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​នេះ​ចំនួន ៣​។ ចំណែក​នៅ Real Madrid គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន ៣១១គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៩២ប្រកួត​នៅ La Liga​។ មាន​ន័យថា​ គេ​ត្រូវការ ១៦គ្រាប់​ទៀត​នៅ Premier League ដើម្បី​ក្លាយជា​កីឡា​ករទី១ ដែល​ស៊ុត​បញ្ចូល​ទី​ចាប់ពី ១០០គ្រាប់​ក្នុង​អាជីព​នៅ​លី​គ​កំពូល​ចំនួន​ពីរ​។ ទី២ Ronaldo ធ្លាប់​កាន់​កំណត់ត្រា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​មួយ​រដូវ​កាល​ចំនួន ៣១គ្រាប់​ពេល​នៅ Manchester United លើក​មុន​ តែ​ក្រោយមក​កំណត់ត្រា​នោះ​ក៏ត្រូវ​បាន​បំបែក​ដោយ​ខ្សែប្រយុទ្ធ Liverpool, Mohamed Salah នៅ​រដូវ​កាល ២០១៧-១៨ ដោយ​កីឡាករ​អាស៊ី​ប​រូបនេះ​រកបាន ៣២គ្រាប់ មានន័យ​ថាបើ Ronaldo រកបាន​រដូវ​កាល​នេះ ៣៣គ្រាប់​គេ​នឹង​អាច​បំបែក​កំណត់ត្រា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​មួយ​រដូវ​កាល​នៅ English Premier League សារជាថ្មី​។

​​ទី៣ នៅ​រដូវ​កាល ២០០៧-០៨ Ronaldo រកបាន​នៅ EPL ៣១គ្រាប់ ​និង ១១គ្រាប់​ទៀត​នៅ​ពាន​ផ្សេងៗ​ដែល​សរុប ៤២គ្រាប់​ក្នុង​រដូវ​កាលនោះ​។ លោក Danis Law គឺជា​អ្នក​កាន់​កំណត់ត្រា​នៅ Manchester United ក្នុងនាម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​មួយ​រដូវ​កាល​សរុប ៤៦គ្រាប់​ដែល​ចំនួន​នេះ​ក៏​ជា​គោលដៅ​ដែល Ronaldo អាច​នឹង​បំបែក​បានដែរ​។​ ​​ទី៤ ក្នុង​វ័យ ៣៦ឆ្នាំ​នាពេល​បច្ចុប្បន្ន Ronaldo មិនបាន​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​សមត្ថភាព និង​គ្រាប់​បាល់​របស់ខ្លួន​ដែរ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រសិនបើ Ronaldo អាច​ឈ្នះ​ស្បែកជើង​មាស​នៅ EPL បាន​រដូវ​កាល​នេះ​ គេ​នឹង​អាច​បំបែក​កំណត់ត្រា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​ធ្វើបាន​បែបនេះ បំបែក​កំណត់ត្រា​ដែល​កំពុង​កាន់កាប់​ដោយ Jamie Vardy ដែល​ធ្វើបាន​កាល​ពី​ឆ្នាំ២០២០ ក្នុង​វ័យ ៣៣ឆ្នាំ​។ ​​ទី៥ Ronaldo ឈ្នះ​ពាន UEFA Champions League លើក​ដំបូង​​ក្នុង​អាជីព​ជាមួយ Manchester United នៅ​ឆ្នាំ២០០៨ និង​ឆ្នាំ២០០៩ ឡើងដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ម្តងទៀត​តែ​ចាញ់ Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ មុនពេល​​ឈ្នះ​ពាន​នេះ ៤លើក​ជាមួយ Real Madrid​។ បើ​ជួយ ManU ឈ្នះ​ពាន​ម្តងទៀត​គេ​នឹង​ក្លាយជា​កីឡា​ករទី១ ក្នុង​រជ្ជកាល Champions League ដែល​ឈ្នះ​ពាន​នេះ​ដល់​ទៅ ៦លើក​ក្នុង​អាជីព​។

ទី៦ Ruud van Nistelrooy បច្ចុប្បន្ន​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់ Manchester United នៅ UCL ដោយមាន​សរុប ៣៥គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៣លើក​។ អាជីព​ជាមួយ ManU ដំបូង Ronaldo រកបាន​នៅ UCL ស្រាប់ ១៥គ្រាប់ហើយ ប្រសិនបើ​រកបាន ២១គ្រាប់​ទៀត​គេ​នឹង​អាច​បំបែក​កំណត់ត្រា​នេះ​មួយទៀត​។ ​​ទី៧ Wayne Rooney គឺជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​នៅ Manchester United ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សរុប ២៥៣គ្រាប់ ខណៈ​បច្ចុប្បន្ន Ronaldo ស៊ុត​បាន ១១៨គ្រាប់​នៅ ManU តើ​អ្នកណា​ទៅ​ដឹងថា Ronaldo នឹង​លេង​ដល់ពេលនេះ​ណា ហើយ​អ្នកណា​ទៅ​ដឹងថា ១៣៦គ្រាប់​ទៀត​គេ​រកបាន​រឺ​អត់ បើ​រកបាន​មែន​គេ​នឹង​បំបែក​កំណត់ត្រា​នេះ​មួយទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm